ប្រទេសហ្វីលីពីន កំពុងស្វែងរកជម្រើសផ្លូវច្បាប់ប្រឆាំងនឹងប្រទេសចិន ដោយចោទប្រកាន់ថា ប្រទេសនេះ បានបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូងដែលជាការចោទប្រកាន់មួយត្រូវបានច្រានចោលដោយទីក្រុងប៉េ កាំងថាជាការប៉ុនប៉ង«បង្កើតជម្លោះនយោបាយ»។

ក្រសួងការបរទេសហ្វីលីពីន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនកំពុងរង់ចាំការវាយតម្លៃពីភ្នាក់ងារផ្សេងៗនៃទំហំការខូចខាតបរិស្ថាន នៅក្នុងតំបន់ថ្មប៉ប្រះទឹក Iroquois នៅក្នុងកោះប្រជុំកោះ ស្ព្រាតលី (Spratly) ហើយនឹងត្រូវបានដឹកនាំដោយអគ្គមេធាវី លោក Menardo Guevarra។
លោក Guevarra ត្រូវបានដកស្រង់សម្តីកាលពីថ្ងៃព្រហស្បតិ៍ដោយសារព័ត៌មាន Rappler ដោយនិយាយថា លោកកំពុងសិក្សាពីលទ្ធភាពនៃការប្តឹងផ្តល់ករណីផ្លូវច្បាប់ទីពីរនៅចំពោះមុខតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ទោះបីជាមិនទាន់មានសេចក្តីសម្រេច ត្រូវបានធ្វើឡើងទៅលើចំណាត់ការតាមផ្លូវច្បាប់អ្វី នឹងត្រូវបានធ្វើឡើងនោះ។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ។
ក្រសួងបាននិយាយទៀតថា បណ្តារដ្ឋដែលចូលក្នុងតំបន់EEZនិងតំបន់ដែនសមុទ្ររបស់ហ្វីលីពីន ក៏មានកាតព្វកិច្ចការពារ និងថែរក្សាបរិស្ថានសមុទ្ររបស់យើងដែរ»។
