អភិបាលខេត្ត​តាកែវ​ បន្ត​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​-១៩

2021/05/31 08:09:50 pm        217

ភ្នំពេញ ៖ ​អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការ​ក្រើនរំលឹក ក៏ដូចជា​បន្ត​ណែនាំ​ទៅដល់​ប្រជាពលរដ្ឋ ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​-១៩ ​ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ខេត្តតាកែវ ​នឹង​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​និង​អនុវត្ត​៣​កុំ ៣​ការពារ ឱ្យបាន​ល្អប្រសើរ​។

ក្នុងឱកាស​ចុះ​ចែក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ជាង​៣០០​គ្រួសារ ​នៅក្នុង​បរិវេណ​វត្ត​ត្រពាំង​ព្រះ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ​កាលពី​ម្សិលមិញ ឯកឧត្តម អ៊ូច ភា ​ អភិបាល​ខេត្តតាកែវ ​បាន​រំលឹក​ប្រជាពលរដ្ឋ​ថា ជំងឺ​កូ​វីដ​-១៩ ​នៅតែ​បន្ត​ឆ្លង​រាលដាល​នៅ​តាម​សហគមន៍ ​និង​ពុំ​ធូរស្បើយ​សោះ ​សម្រាប់​ខេត្តតាកែវ ​ដែល​ទាមទារ​ឱ្យ​ពលរដ្ឋ​ទាំងអស់ បន្ត​រួមគ្នា​ទប់ស្កាត់ ​និង​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​កុំ​ឱ្យ​ឆ្លង​ដល់​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ថែមទៀត​។

ឯកឧត្តម បាន​បន្ថែមទៀតថា ដើម្បី​ចូលរួម​ទប់ស្កាត់ នឹង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ​ ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​និង​ត្រូវ​ថែរក្សា​សុខភាព​ និង​រស់នៅ​ទម្លាប់​មាន​អនាម័យ ​លាងដៃ​នឹង​សាប៊ូ អាល់កុល និង​ត្រូវ​ពាក់​ម៉ាស់​ឱ្យ​បាន​គ្រប់ៗ​គ្នា​ពេល​ចេញ​ក្រៅ​ផ្ទះ មិនត្រូវ​ជួបជុំ​គ្នាច្រើន​ ដែលនាំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​របស់ខ្លួន​។

ឯកឧត្តម អ៊ូច ភា បាន​បន្តទៀតថា បច្ចុប្បន្ននេះ ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ចំនួន​អ្នកស្លាប់ ​ក៏មាន​ការកើនឡើង​ដូចគ្នា​ផងដែរ ដូច្នេះ​ប្រជាពលរដ្ឋ ត្រូវ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​បញ្ហា​នេះ ចៀសវាង​អនុវត្ត​ផ្ទុយ​ពី​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួងសុខាភិបាល ។

ឯកឧត្តម​ អភិបាល​ខេត្តតាកែវ បានធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឱ្យ​បន្ត​ផ្សព្វផ្សាយ​ដល់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​ត្រូវ​ធ្វើយ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ​ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​ប្រសិនបើ​គ្មាន​ការចូលរួម​អនុវត្ត​ពី​ប្រជាពលរដ្ឋ​នោះទេ​ មិនអាច​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​បាន​នោះទេ​៕

​អត្ថបទ​៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm