តំណាងសហគ្រាសជាង១០០នាក់ ស្វែងយល់អំពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម

2023/09/22 08:53:10 pm        352

ភ្នំពេញ៖ និយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាមិនមែនធនាគារ បានធ្វើការផ្សព្វផ្សាយ​ស្តីពី កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញតត្តិពាក់ព័ន្ធ ដល់សមាជិករបស់​សមាគម​ផលិតផល​ធ្វើដំណើរ និងស្បែកនៅកម្ពុជា ​និងសមាជិករបស់សមាគមស្បែកជើងកម្ពុជា ដែលមាន​សិក្ខាកាមចូលរួមដោយផ្ទាល់​ និងតាមប្រព័ន្ធអនឡាញសរុបចំនួនប្រមាណជាង ១៦០នាក់។

នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ​កាលពីរសៀលថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សេង តុលា អគ្គនាយករង ​នៃនិយ័តករគណនេយ្យ ​និងសវនកម្ម ​បានមានប្រសាសន៍ថា វិស័យ​គណនេយ្យនិងសវនកម្ម ​គឺជាវិស័យមួយដែលមានសារៈសំខាន់ក្នុងការទ្រទ្រង់​ ការពារ គាំពារ និងលើកស្ទួយការវិនិយោគធុរកិច្ច ​តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធ​គណនេយ្យ​មួយដែលរឹងមាំ និងអាចជឿទុកចិត្តបាន ដែលផ្តោតចេញពីការកសាងមូលដ្ឋាន​គ្រឹះ​សម្រាប់ការចុះបញ្ជីការគណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារ​គណនេយ្យជាធរមាន​ និងការដាក់របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យរងសវនកម្មឯករាជ្យតាម​លក្ខខណ្ឌ​កំណត់ដោយច្បាប់។

លោកបានឲ្យដឹងទៀតថា ក្នុងរយៈពេល ៣ឆ្នាំក្រោយនេះ និយ័តករគណនេយ្យនិងសវនកម្ម បានចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់ ដើម្បីពង្រឹង​អនុលោមភាពនៃច្បាប់ ដោយផ្តើមចេញពីការអនុវត្ត​អនុលោមភាពគិត្តយុត្តិ និងពុំទាន់បានគិតទៅដល់អនុលោមភាព​ផ្នែកបច្ចេកទេសស៊ី​ជម្រៅ​នៅឡើយទេ។ លទ្ធផលបានបង្ហាញថា មានសមាជិកសមាគមស្បែកជើងមួយចំនួនបានចូលរួម​អនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងមានសមាជិកសមាគមមួយចំនួនទៀត បានទទួល​រងពិន័យរួចហើយដែរ។

ទាក់ទិនសិក្ខាសាលានេះ លោកឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែក​នៅកម្ពុជា បានលើកឡើងរៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យសមាជិកសមាគម​បានសិក្សា​ស្វែងយល់បន្ថែមអំពីខ្លឹមសារនៃបទប្បញត្តិ និងស្តង់ដារបច្ចេកទេសសម្រាប់ជាមូលដ្ឋាន​ក្នុងការ​អនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្មជាធរមាន។

សូមបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ​កាតព្វកិច្ចជាសារវត្តមានចំនួន៣ ត្រូវបានបង្កើតឡើង​សម្រាប់សហគ្រាស មានដូចជា៖ ​កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ច​រៀបចំ​របាយការណ៍ហិរញ្ញវត្ថុ​ស្របតាមស្តង់ដា​ជាធរមាន ​និង​កាតព្វកិច្ច​ដាក់របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យរងសវនកម្មឯករាជ្យ ​ស្របតាមលក្ខខណ្ឌកំណត់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm