កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមអាជ្ញាធរប៉េរូ បានដុតកម្ទេចចោលគ្រឿងញៀនទម្ងន់ជាង ១៥តោនដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជន អំឡុងប្រតិបត្តិការប្រឆាំងសារធាតុណាកូទិកជាច្រើនលើកនៅទូទាំងប្រទេស ។

ក្រុមមន្រ្តីក្នុងស្រុកនិយាយថា គ្រឿងដែលរួមទាំងសារធាតុកូកាអ៊ីន កញ្ឆា និងសារធាតុគីមីជាច្រើនផ្សេងទៀត ស្ថិតក្នុងដំណាក់កាលផលិតផ្សេងៗគ្នា ។
វាគឺជាលើកទី ៣ហើយដែលក្រសួងមហាផ្ទៃប៉េរូ បានដុតកម្ទេចចោលគ្រឿងញៀននៅក្នុងទីក្រុង Lima ។
លោក Miguel Angel Nunez គឺជាអនុរដ្ឋមន្រ្តីទទួលបន្ទុកបទបញ្ជាផ្ទៃក្នុងនៃក្រសួងមហាផ្ទៃប៉េរូ បាននិយាយថា អំឡុងឆ្នាំ ២០២៣នេះ ប្រទេសរបស់លោករឹបអូសបានគ្រឿងញៀនទម្ងន់ ៥៣តោន ។
សូមបញ្ជាក់ថា ការផលិតគ្រឿងញៀននៅប្រទេសប៉េរូ បានកើនឡើងយ៉ាងខ្លាំងនៅតាមតំបន់ព្រំដែនជាមួយប្រទេប្រេស៊ីល និងតំបន់ Ucayali ជាកន្លែងដែលដំណាំស្លឹកកូកា រីកកាន់តែធំត្រឹមរយៈពេល ២ឆ្នាំប៉ុណ្ណោះ រហូតដល់ផ្ទៃដីទំហំ ១០.២២៩ហិចតា កាលពីឆ្នាំ ២០២១១ ៕
