កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) អ៊ុយក្រែនបានព្រមានថា ខែរដូវរងាដ៏លំបាកនឹងកើតឡើងបន្ទាប់ពីរបាំងមីស៊ីលរុស្ស៊ីដ៏ធំ តម្រង់ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន។

រុស្សីបានចាប់ផ្តើមការវាយប្រហារ ខណៈអ៊ុយក្រែនត្រៀមសម្រាប់រដូវរងាលើកទីបី ក្នុងអំឡុងពេលការលុកលុយរយៈពេល១៩ខែរបស់ទីក្រុងមូស្គូ និងខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើដំណើរទស្សនកិច្ចក្នុងសម័យសង្គ្រាមលើកទីពីររបស់ខ្លួន ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
ការវាយប្រហារនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់នៅតំបន់ Kherson និងបណ្ដាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស ក្នុងផ្នែកផ្សេងៗទៀតនៃប្រទេសអ៊ុយក្រែន ដោយក្រុមអាជ្ញាធរនៅតែបន្តស្វែងរកជនរងគ្រោះនៅក្នុងទីក្រុងមួយចំនួន។
ការវាយប្រហារថ្មីនេះ បានកើតឡើងខណៈប្រទេសប៉ូឡូញបាននិយាយថា ខ្លួននឹងគោរពការសន្យាដែលមានស្រាប់នៃការផ្គត់ផ្គង់អាវុធដល់ទីក្រុង គីវ រយៈពេលមួយថ្ងៃបន្ទាប់ពីប្រទេសនេះនិយាយថា ខ្លួននឹងមិនផ្តល់អាវុធដល់អ្នកជិតខាងរបស់ខ្លួន ក្នុងជម្លោះរវាងអ្នកជិតខាងទាំងពីរទៀតនោះទេ។
ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីសង្គ្រាមរយៈពេលជាងមួយឆ្នាំកន្លះ ជាមួយនឹងរដូវរងា ដែលអាចមានសភាពធ្ងន់ធ្ងរនៅក្នុងផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ដោយនៅតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។
ទីភ្នាក់ងារប្រតិបត្តិករថាមពលរបស់អ៊ុយក្រែន Ukrenergo បាននិយាយថា លំនៅដ្ឋានចំនួន៣៩៨ខ្នងត្រូវបានដាច់ចរន្តអគ្គិសនី ខណៈការវាយប្រហារក៏បានបំផ្លាញមូលដ្ឋានថាមពលេជាច្រើនទីតាំងនៅទូទាំងប្រទេសផងដែរ៕
