ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា សន្តិភាពមជ្ឈិមបូព៌ា មិនអាចសម្រេចបានឡើយ ប្រសិនបើ ប៉ាឡេស្ទីន មិនត្រូវបានផ្តល់ឲ្យនូវសិទ្ធិពេញលេញទេនោះ។

លោកបាននិយាយនៅពេលដែលសហរដ្ឋអាមេរិកហាក់ដូចជាធ្វើឲ្យមានការរីកចម្រើនក្នុងសម្របសម្របឲ្យ មានកិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត។
លោកអាបាស បាននិយាយថា«អ្នកណាដែលគិតថា សន្តិភាពនៅមជ្ឈិមបូព៌ា អាចធ្វើទៅបាន មុនពេលដែលប្រជាជនរបស់យើងសម្រេចបាននូវសិទ្ធិពេញលេញរបស់ពួកគេ គឺជាការយល់ច្រឡំ»។
ការធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើឲ្យមជ្ឈិមបូព៌ាល្អប្រសើរឡើងវិញ ដោយនាំយកដៃគូធំៗពីររបស់សហរដ្ឋអាមេរិកនិងសត្រូវដែលមានរយៈពេលយូរ មករួបរួមគ្នាជាធម្មតាវិញ។
កិច្ចពិភាក្សាអំពីការធ្វើប្រក្រតីភាពទំនាក់ទំនង គឺជាចំណុចស្នូលនៃការចរចាដ៏ស្មុគស្មាញ ដែលរួមបញ្ចូលផងដែរនូវការពិភាក្សាអំពីការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក និងជំនួយនុយក្លេអ៊ែរស៊ីវិល ដែលទីក្រុងរីយ៉ាដ បានស្វះស្វែងរក ក៏ដូចជាលទ្ធភាពសម្បទានរបស់អ៊ីស្រាអែលដល់ប៉ាឡេស្ទីន។
