រថយន្តក្រុងដឹកក្រុមភ្លេងសាលាវិទ្យាល័យធ្លាក់ជ្រោះសម្លាប់មនុស្ស ២នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួសនៅរដ្ឋញូវយ៉ក

2023/09/22 09:27:27 pm        294

រថយន្តក្រុងដឹកក្រុមភ្លេងព្យុហយាត្រាសាលាវិទ្យាល័យ ធ្វើដំណើរតាមផ្លូវទៅកាន់ជំរំតន្រ្តី បានបើកធ្លាក់ផ្លូវហាយវ៉េ និងធ្លាក់ចូលជ្រោះចោត ស្ថិតក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស ២នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងនោះរួមមានទាំងអ្នករងរបួសធ្ងន់ជាច្រើននាក់ផងដែរ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រយៈពេលប៉ុន្មានក្រោយឧបទ្ទេវហេតុគ្រោះថ្នាក់កើតឡើង លោកស្រី Kathy Hochul គឺជាអភិបាលរដ្ឋញូវយ៉ក និយាយថា វាទំនងជារថយន្តបែកកង់មុខ បានធ្វើឲ្យឧបទ្ទេវហេតុនេះកើតឡើង បើទោះបីជាមូលហេតុដែលបណ្តាលកើតមានគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេតក៏ដោយ ។

លោកវរសេនីយ៍ទោ Richard Mazzone មកពីនគរបាលរដ្ឋញូវយ៉ក និយាយថា រថយន្តក្រុងសម្លាប់ស្រ្តី ២នាក់ ដែលស្ថិតក្នុងចំណោមអ្នកដំណើរ ៤៤នាក់ រួមទាំងសិស្សសាលា ៤០នាក់ និងមនុស្សពេញវ័យ ៤នាក់ បានធ្វើដំណើរចេញពីសាលាវិទ្យាល័យ Farmington ស្ថិតនៅលើកោះវែង ទៅកាន់រដ្ឋ Pennsylvania ។

សិស្សសាលារាប់សិបនាក់ បានរងរបួសពកក្បាលស្រាល ហើយនិងជាំ ហើយត្រូវបានគេមើលឃើញដើរជុំវិញកន្លែងកើតហេតុ ក្រោយគ្រោះថ្នាក់កើតឡើង ។ អ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

ស្រ្តី ២នាក់ ដែលបានស្លាប់ ត្រូវបានគេបញ្ជាក់ថាមានឈ្មោះ Beatrice Ferarri អាយុ ៧៧ឆ្នាំ មកពីទីក្រុង Farmingdale និងឈ្មោះ Gina Pellettiere អាយុ ៤៣ឆ្នាំ មកពីទីក្រុង Massapequa ស្ថិតលើកោះវែង ។ អ្នកស្រី Pellettiere គឺជាមនុស្សម្នាក់ក្នុងចំណោមទីប្រឹក្សាក្រុមភ្លេងព្យុហយាត្រា។

ឧបទ្ទេវហេតុគ្រោះថ្នាក់នេះដែរ បានកើតឡើងនៅពេលរសៀល តាមបណ្តោយផ្លូវហាយវ៉េ Interstate 84 ស្ថិតនៅជិតទីក្រុង Wawayanda មានចម្ងាយប្រហែលល ១៥០ គ.មភាគពាយព្យនៃទីក្រុងញូវយ៉ក ជិតព្រំប្រទល់រដ្ឋ New Jersey ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm