អ្នកក្រុងសៀងហៃ ប្រទេសចិន មិនចាប់អារម្មណ៍នឹងទូរស័ព្ទ iPhone 15 ថ្មីនេះទេ

2023/09/22 10:08:59 pm        166

ចិន ៖ នៅថ្ងៃសុក្រ (២២ កញ្ញា) នេះ ហាងលក់ទូរស័ព្ទ Apple Store ដ៏ល្បីរបស់ទីក្រុងសៀងហៃ ប្រទេសចិន បានទាក់ទាញមនុស្សតម្រង់ជួរយ៉ាងយូរ មកទទួលយកការបញ្ជាទិញទូរស័ព្ទ iPhone 15 របស់ពួកគេ ប៉ុន្តែអ្នកខ្លះមិនចាប់អារម្មណ៍ខ្លាំងចំពោះទូរស័ព្ទម៉ូដែលថ្មីនេះនោះទេ។ 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសចិនបានរាយការណ៍ថា ម៉ូដែលទូរស័ព្ទ iPhone 15 Pro និងម៉ូដែល Pro Max ស៊េរីខ្ពស់ ត្រូវបានលក់អស់នៅក្នុងហាងលក់ទូរស័ព្ទ Apple Store នៅលើទីផ្សារអនឡាញរបស់ក្រុមហ៊ុន អាលីបាបា ក្នុងរយៈពេលត្រឹមតែមួយនាទីនៃការដាក់លក់ប៉ុណ្ណោះ។

ទោះបីជាមានសន្ទុះនៃការលក់ខ្លាំងក្លាក៏ដោយ ក៏អតិថិជនជាច្រើនមិនបានចាប់អារម្មណ៍នឹងមុខងាររបស់ទូរស័ព្ទសេរីថ្មីនេះទេ។ 

លោក Wang Puyu ដែលជាអតិថិជនម្នាក់បាននិយាយថា លោកបានធ្វើការប្ដូរសេរីទូរស័ព្ទ iPhone របស់ខ្លួនជារៀងរាល់ឆ្នាំ អស់រយៈពេល១០ឆ្នាំមកហើយ ហើយស្រដៀងគ្នានេះដែរគឺនៅថ្ងៃសុក្រនេះ លោកក៏បានចូលរួមតម្រង់ជួរនៅហាងទូរស័ព្ទ Apple Store ដើម្បីចាំយកទូរស័ព្ទសេរីថ្មី ដែលលោកបានបញ្ជាទិញផងដែរ ប៉ុន្តែលោកនិយាយថា ខ្លួនអាចនឹងឈប់ប្ដូរសេរីទូរស័ព្ទ iPhone នៅឆ្នាំក្រោយនេះហើយ ដោយសារតែវាពុំមានអ្វីថ្មីក្នុងការទាក់ទាញលោកទៀតនោះទេ។

ការចេញលក់ទូរស័ព្ទ iPhone 15 របស់ក្រុមហ៊ុន Apple បានទាក់ទាញប្រតិកម្មផ្សេងគ្នានៅក្នុងប្រទេសចិន ដោយមនុស្សជាច្រើនបានប្រៀបធៀបទូរស័ព្ទ iPhone ថ្មីនេះទៅនឹងទូរស័ព្ទ Huawei Mate 60 Pro ដែលត្រូវបានសាទរដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ជាជ័យជំនះរបស់ប្រទេសចិនជុំវិញការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm