ទីស្មសានសង្រ្គាមលោកលើកទី ១របស់បារាំង និងបែលហ្ស៊ិក ចុះបញ្ជីជាតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO

2023/09/22 10:14:15 pm        72

បារាំង ៖ ទីស្មសានសម័យសង្រ្គាមលោកលើកទី ១នៅក្នុងប្រទេសបារាំង និងប្រទេសបែលហ្ស៊ិក ភ្នំប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ របស់ប្រទេសរ៉្វាន់ដា ហើយនិងអតីតមន្ទីរធ្វើទារុណកម្មនៅក្នុងប្រទេសអាហ្សង់ទីន ត្រូវបានប្រកាសជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ពេលដែលទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ(UN) មួយនេះ បញ្ចប់ការផ្អាកបញ្ចូលទីតាំងរំឭកអនុស្សាវរីយ៍ដល់ការរងគ្រោះរបស់មនុស្ស ។ 

ទីតាំងសល់ពីសម័យសង្រ្គាមលោកលើកទី ១ទាំងនេះ ហ៊ុព័ទ្ធដោយទីស្មសានយោធាជាច្រើន កន្លែងបញ្ចុះសពលើសមរភូមិ និងទីតាំងរំឭកអនុស្សាវរីយ៍រវាងតំបន់ភាគខាងជើងបែលហ្ស៊ិក និងតំបន់ភាគខាងកើតប្រទេសបារាំង ។ 

 ទីតាំង ១៣៩កន្លែង រៀបរាប់ពីខ្សែត្រៀមមុខអំឡុងសម័យសង្រ្គាមលោកលើកទី ១ ហើយនិងមានរុក្សាទុកឥដ្ឋិធាតុរបស់ទាហានរាប់ម៉ឺននាក់ ដែលមានសញ្ជាតិជាច្រើនផ្សេងៗគ្នា ។ 

 មកទល់នឹងពេលនេះ បន្ទាយឃុំឃាំងមនុស្ស Auschwitz-Birkenau ស្ថិតក្នុងប្រទេសប៉ូឡូញ និងវិមានរំឭកអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ស្ថិតនៅក្នុងប្រទេសជប៉ុន បានក្លាយជាទីតាំងរំឭកអនុស្សាវរីយ៍ ២កន្លែងគត់ នៅលើបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកដែលឃ្លាំមើលយ៉ាងដិតដល់របស់ទីភ្នាក់ងារវប្បធម៌របស់ UNមួយនេះ ។ 

 នៅក្នុងជំនួបរបស់គណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការ UNESCO ស្ថិតនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ រដ្ឋជាសមាជិកអង្គការ UNESCO បានយល់ព្រមបញ្ចូលទីស្មសានក្នុងសម័យសង្រ្គាមលោកលើកទី ១ និងទីតាំងប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤របស់ប្រទេសរ៉្វាន់ដា ទៅក្នុងបញ្ជី ក្រោយពីបញ្ចូលមន្ទីរធ្វើទារុណកម្មអាហ្សង់ទីន កាលពីថ្ងៃអង្គារ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm