ជប៉ុន ៖ ក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២២ កញ្ញា) ថា ក្រុមកម្មករសំណង់បានលួច និងលក់ដែកអេតចាយដែលអាចមានសារធាតុវិទ្យុសកម្ម ពីក្បែររោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊គូស៊ីម៉ា ដែលបានខូចខាត។
សម្ភារៈទាំងនោះបានបាត់ចេញពីសារមន្ទីមួយ ដែលត្រូវបានកម្ទេចចោលនៅក្នុងតំបន់ពិសេសមួយ ចម្ងាយប្រហែល៤គីឡូម៉ែត្រ ពីរោងចក្រនុយក្លេអ៊ែរ នៅភាគឦសានប្រទេសជប៉ុន ដែលត្រូវបានបំផ្ទុះដោយរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១មួយនេះ។
មន្រ្តីរបស់ក្រសួងបរិស្ថាន លោក Kei Osada បាននិយាយថា លោហធាតុនោះប្រហែលជាត្រូវបានប្រើប្រាស់នៅក្នុងស៊ុមនៃអគារ ដែលមានន័យថា លោហៈទាំងនោះមិនទំនងជាត្រូវបានប៉ះពាល់នឹងកម្រិតវិទ្យុសកម្មខ្ពស់ នៅពេលមានឧបទ្ទវហេតុនុយក្លេអ៊ែរបានកើតឡើងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សំណល់លោហៈដែលត្រូវបានលួចនោះ មិនត្រូវបានវាស់វែងសម្រាប់កម្រិតវិទ្យុសកម្មនោះទេ បាននិយាយ។
សារព័ត៌មាន MS របស់ជប៉ុន បានរាយការណ៍ដោយសំអាងដល់ប្រភពមិនបង្ហាញអត្តសញ្ញាណ កាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា កម្មករបានលក់លោហៈចាស់នោះទៅឱ្យក្រុមហ៊ុននៅខាងក្រៅតំបន់នេះ ក្នុងតម្លៃប្រហែល៩០ម៉ឺនយ៉េន ដោយស្មើនឹង៦.០០០ដុល្លារ។
គេមិនច្បាស់ទេថា តើលោហៈដែលបានបាត់ទៅនោះមានបរិមាណប៉ុណ្ណា ឬតើពេលនេះរបស់ទាំងនោះនៅទីណា ហើយតើវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬយ៉ាងណានោះទេ៕

