សាលារៀនចំនួន ២១ ក្នុងខេត្តចំនួនបី ត្រូវបានជ្រើសរើសអនុវត្តគម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ.

2023/09/23 01:18:11 am        147

ភ្នំពេញ ៖ សាលារៀនចំនួន ២១ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ធំ ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោង«បង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ» ដែលបង្កើតឡើងក្រោមកិច្ចសហការរវាងធនាគារអ៊ូរី អង្គការឆាលហ្វាន កម្ពុជា និងដៃគូផ្សេងទៀត ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ។ 

គម្រោង«បង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ» ត្រូវបានផ្ដួចផ្ដើមឡើងដោយអង្គការឆាលហ្វានកម្ពុជា អង្គការបង្រៀនដើម្បីកម្ពុជា និងដៃគូផ្សេងទៀត ដោយមានការគាំទ្រផ្នែកធនធានហិរញ្ញវត្ថុពីធនាគារ អ៊ូរី ត្រូវបានប្រកាសដាក់អោយអនុវត្តជាផ្លូវការ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។ គម្រោងនេះមានគោលដៅធំៗចំនួន ៣ គឺទី ១ សាលារៀនគោលដៅមានកន្លែងសិក្សាឌីជីថល ដែលដំណើរការបានល្អ ជាមួយនឹងការពង្រឹងអភិបាលកិច្ចសម្រាប់ការគ្រប់គ្រងសាលារៀន នៃការសិក្សាបែបឌីជីថល នៅក្នុងការបរិយាកាសដែលមានសុវត្ថិភាព និងបរិយាប័ន្ន ទី២ កុមារនៅក្នុងសាលាគោលដៅសម្រេចបាននូវសម្បទាសតវត្សទី២១ សម្រាប់ការរៀនសូត្រពេញមួយជីវិត និងទី៣ បង្កើនការយល់ដឹងរបស់សាធារណៈជនលើអក្ខរកម្មឌីជីថល នៅតាមសហគមន៍ និងនៅថ្នាក់ជាតិ ។ តាមរយៈគម្រោងនេះ សាលារៀនចំនួន២១ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ធំ ត្រូវបានជ្រើសរើសផ្ដល់ជូននូវលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ បន្ទប់កុំព្យូទ័រ ថេបប្លេតសម្រាប់បណ្ណាល័យ រៀបចំកម្មវិធីសិក្សា និងសៀវភៅសិក្សាជាដើម ហើយមានវិសាលភាពអនុវត្តចាប់ពីសិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ។ សរុបអ្នកទទួលផលពីគម្រោងនេះ រួមមាន សិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាល ជាង ១០ម៉ឺននាក់ ។ 

ឯកឧត្តម អុឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះ ព្រមទាំងបានវាយតម្លៃថាគម្រោងនេះ ពិតជាស្របទៅនឹងយុទ្ធសាស្រ្តបច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញមូលធនមនុស្សដែលមានបំណិនឌីជីថល ឆ្លើយតបនឹងគោលដៅសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងបានចូលរួមចំណែកផ្ទាល់លើការជម្រុញការអប់រំឌីជីថលស្របតាមយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ចំណែកលោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជា បានសម្ដែងក្តីរំភើបចំពោះការដាក់អោយដំណើរការគម្រោងនេះ ។ លោកមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ICT) របស់សាលារៀន និងការជម្រុញសមត្ថភាពគ្រូបង្រៀនក្នុងកាប្រើប្រាស់ធនធានឌីជីថល ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រពន្ធ័អនឡាញ គឺជាកត្តាសំខាន់ណាស់សម្រាប់រួមចំណែកលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ។

សូមបញ្ជាក់ថា គម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ នឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ ( ២០២៣-២០២៦ ) ក្នុងជំហានដំបូង ហើយភាគីពាក់ព័ន្ធទាំងអស់នឹងធ្វើការវាយតម្លៃពីលទ្ធផល ដើម្បីសម្រេចពង្រីកវិសាលភាពសាលាដែលត្រូវអនុវត្តបន្តទៀតនៅពេលអនាគត ។


អត្ថបទ : គន្ធា 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm