
ការតម្រង់ជួរបត់បែន ត្រូវបានគេមើលឃើញនៅក្នុងទីក្រុង New Delhi និង Mumbai ខណៈអ្នកគាំទ្រក្រុមហ៊ុន Apple បានតម្រង់ជួរ និងរង់ចាំជាច្រើនម៉ោងដើម្បីទិញទូរស័ព្ទម៉ូឌែលថ្មី iPhone 15 Pro និង Pro Max ដែលបានដាក់លក់នៅថ្ងៃសុក្រ ទី២២ ខែកញ្ញានេះ។
មនុស្សជាច្រើន បានកក់ទូរស័ព្ទទុកជាមុន ខណៈអ្នកផ្សេងទៀតបានទៅស្វែងរកម៉ូឌែលដែលបានដំឡើងថ្មីនៅក្នុងហាង។ នេះជាទូរស័ព្ទឈុតដំបូងដែលទើបចេញថ្មី ត្រូវបានដំឡើងនៅក្នុងប្រទេសឥណ្ឌា ដែលធ្វើឱ្យការទិញកាន់តែពិសេសសម្រាប់អ្នកទិញមួយចំនួន។
យោងតាមទិន្នន័យរបស់វិទ្យស្ថានអភិវឌ្ឍន៍និងទំនាក់ទំនង(IDC) បានឲ្យដឹងថា ក្រុមហ៊ុន Apple ដើរតួនាទីធំបំផុតនៅក្នុងវិស័យស្មាតហ្វូន ដែលមានតម្លៃជាង ៨០០ដុល្លារ នៅក្នុងប្រទេសឥណ្ឌា ដោយមានចំណែក ៦៧% នៅក្នុងឆមាសទីមួយ ដែលក្រុមហ៊ុន Samsung មានចំនួន ៣១% នៃផ្នែកចំណែកនេះ។
ក្រុមហ៊ុន Apple បានបើកហាងទំនើបចំនួនពីរកន្លែងនៅក្នុងប្រទេសកាលពីដើមឆ្នាំ ហើយនាយកប្រតិបត្តិ លោក Tim Cook បាននិយាយកាលពីខែសីហាថា ក្រុមហ៊ុនបានឈានដល់កំណត់ត្រាខ្ពស់នៃ ប្រាក់ចំណូលនៅក្នុងប្រទេសឥណ្ឌា ក្នុងត្រីមាសខែមិថុនា។