
សូចនាករសំខាន់ៗចំនួនបី សម្រាប់ឧស្សាហកម្មផលិតកប៉ាល់របស់ប្រទេសចិនបានបន្តឈរក្នុងចំណាត់ថ្នាក់ប្រទេសទី១ ក្នុងពិភពលោក។ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុត ដែលវាយតម្លៃបរិមាណនៃការផលិតនាវា ដែលបានបញ្ចប់សព្វគ្រប់គ្រប់ ការបញ្ជាទិញថ្មី ដែលបានទទួល និងការបញ្ជាទិញ ដែលមានស្រាប់។
ទិន្នន័យដែលចេញផ្សាយដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែកញ្ញា) បានបង្ហាញថា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០០៣ រោងចក្រផលិតនាវា នៅទូទាំងប្រទេសចិន បានបញ្ចប់ទាំងស្រុងនូវការផលិតនាវាទម្ងន់ ២៧,៩៨លានតោន ដោយកើនឡើង ១៦,៩ភាគរយ បើធៀបនឹងឆ្នាំមុន។
ការបញ្ជាទិញថ្មី ដែលទទួលបាន មានទម្ងន់ទៅ ៥២,៣១លានតោន ដោយកើនឡើង ៨៦,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការបញ្ជាទិញសរុបបានឡើងដល់ទម្ងន់ ១៣១,៥៥លានតោន ដោយកើនឡើង ២៨,៩ភាគរយ ធៀបនឹងឆ្នាំមុន។
ទន្ទឹមនឹងនោះ ចំនួនទឹកប្រាក់នៃការនាំចេញនាវាសរុបក្នុងរយៈពេលដូចគ្នា បានឡើងដល់ ១៦,១៨ពាន់លានដុល្លារអាមេរិក ដោយកើនឡើង ២០,២ភាគរយ បើធៀបនឹងឆ្នាំមុន៕