ចិនអំពាវនាវឲ្យបញ្ឈប់ជម្លោះនៅអ៊ុយក្រែន និងចាប់ផ្តើមកិច្ចពិភាក្សាស្វែងរកសន្តិភាពឡើងវិញជាមួយរុស្ស៊ី

2023/09/23 03:47:54 am        62

អនុប្រធានាធិបតីចិនលោក Han Zheng បានឡើងវេទិកាជជែកដេញដោលកម្រិតខ្ពស់ប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលរៀបចំឡើងបុរីញូវយ៉ក សហរដ្ឋអាមេរិក ។ 

 នៅក្នុងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោក លោក Han ចាត់ទុកស្ថានភាពសន្តិសុខពិភពលោកថាមិនសូវល្អ ។ 

 លោកនិយាយថា ការបញ្ឈប់ជម្លោះ និងការចាប់ផ្តើមឡើងវិញកិច្ចពិភាក្សាស្វែងរកសន្តិភាព គឺជាវិធីសាស្រ្តតែមួយគត់ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ។ 

 លោកបន្តថា ចិនគាំទ្ររាល់កិច្ចប្រឹងប្រែងទាំងអស់ ដែលបង្កើតឲ្យមានដំណោះស្រាយដោយសន្តិវិធីជុំវិញវិបត្តិអ៊ុយក្រែន ហើយចិនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដើរតួលក្ខណៈស្ថាបនា ដើម្បីសម្រេចឲ្យបានឆាប់សន្តិភាព ។ 

 ទោះបីជាយ៉ាងណាក៏ដោយ ចិនបានអនុប្បវាទការបោះឆ្នោតរបស់មហាសន្និបាតមានសមាជិក ១៩៣ប្រទេស ដែលទាមទារឲ្យទីក្រុងម៉ូស្គូ ដកទាហានរបស់ពួកគេចេញពីអ៊ុយក្រែន ហើយនិងបញ្ឈប់សង្រ្គាម ។ រុស្ស៊ី បានវាយលុកប្រទេសជិតខាងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។ 

 ការបោះឆ្នោតអនុប្បវាទរបស់ចិននេះដែរ ទំនងជាចង់ឆ្លុះបញ្ចាំងពីការព្យាយាមបន្តដោះស្រាយតាមរយៈការទូត លើសង្រ្គាមនៅអ៊ុយក្រែន ។ 

 នៅក្នុងសុន្ទរថារបស់លោកនេះដែរ លោក Han បានអះអាងផងដែរពីការប្តេជ្ញាចិត្តចិនក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ។  

 លោកបានអំពាវនាវឲ្យប្រទេសកំពុងអភិវឌ្ឍទាំងអស់ ចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ហើយនិងបានថ្កោលទោសការប្រើប្រាស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃរបស់ប្រទេសដទៃ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm