
ទីប្រឹក្សាប្រធានាធិបតីអាស៊ែរបៃហ្សង់ បានប្រាប់សារព័ត៌មានរ៉យទ័រ បន្ទាប់ពីកងកម្លាំងអាស៊ៃរបៃហ្សង បានកាន់កាប់តំបន់នោះក្នុងសប្តាហ៍នេះថា ប្រទេសអាស៊ែរបៃហ្សង់ កំពុងពិចារណាអំពីការលើកលែងទោសដល់ យុទ្ធជនអាមេនីនៅតំបន់ការ៉ាបាក់ ដែលបោះបង់អាវុធរបស់ពួកគេ ទោះបីជាអ្នកខ្លះ បានប្តេជ្ញាបន្តការតស៊ូរបស់ពួកគេក៏ដោយ។
ប្រតិបត្តិការយោធារយៈពេល២៤ម៉ោងរបស់អាស៊ែបៃហ្សង់ បានធ្វើឲ្យប្រជាជនអាមេនីជនជាតិភាគតិចនៃតំបន់ការ៉ាបាក់ ទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏អាម៉ាស់មួយកាលពីថ្ងៃពុធ ដែលបានធ្វើឲ្យមានការអំពាវនាវឲ្យនាយករដ្ឋមន្ត្រីអាមេនី នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan)លាលែងពីតំណែង។
អនាគតរបស់តំបន់ការ៉ាបាក់ និងជនជាតិអាមេនីចំនួន ១២០.000នាក់ កំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា គឺអាស៊ែរបៃហ្សង់ចង់ធ្វើសមាហរណកម្មតំបន់ដែលបែងចែកគ្នា ប៉ុន្តែជនជាតិអាមេនីភាគតិច បាននិយាយថា ពិភពលោកបានបោះបង់ចោលពួកគេទៅជាជោគវាសនា ដែលអាចរួមបញ្ចូលការសម្អាតជនជាតិភាគតិច។
ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានប្តេជ្ញាធានាសិទ្ធិរបស់ពួកគេ ប៉ុន្តែបាននិយាយថា កណ្តាប់ដៃដែករបស់លោក បានបញ្ជូនគំនិតនៃជនជាតិភាគតិចអាមេនីឯករាជ្យនៅតំបន់ការ៉ាបាកទៅជាប្រវត្តិសាស្ត្រ ហើយថា តំបន់នឹងត្រូវបានប្រែក្លាយទៅជា «ឋានសួគ៌» ជាផ្នែកមួយនៃអាស៊ែបៃហ្សង់។
លោក Hikmet Hajiyev ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាស៊ែរបៃហ្សង់ បានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ទីក្រុងបាគូបានពិចារណាអំពីការលើកលែងទោសដល់យុទ្ធជននៅតំបន់ការ៉ាបាក់ ដែលបានបោះបង់អាវុធរបស់ពួកគេចោល។