ភ្នំភ្លើង Semeru ស្ថិតនៅក្នុងខេត្តជ្វាខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះនៅថ្ងៃសុក្រនេះ ហើយអាជ្ញាធរក្នុងតំបន់បានព្រមានប្រជាជនឱ្យស្នាក់នៅឆ្ងាយពីតំបន់នោះ។
យោងតាមការិយាល័យតាមដានភ្នំភ្លើង Semeru បានឲ្យដឹងថា ភ្នំភ្លើងនេះបានផ្ទុះនៅម៉ោង ៩ និង ២៣ នាទីព្រឹក ម៉ោងក្នុងតំបន់ ដោយបញ្ចេញផេះក្តៅរហូតដល់ចម្ងាយ ៧០០ម៉ែត្រ ពីមាត់រណ្ដៅភ្នំភ្លើងទៅភាគអាគ្នេយ៍។
លោក Yadi Yuliandi មន្ត្រីការិយាល័យតាមដាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះថា « ភ្នំភ្លើងនេះផ្ទុះ បានបញ្ចេញផេះដ៏ក្រាស់ទៅកាន់ភាគអាគ្នេយ៍និងខាងត្បូង» ។
អាជ្ញាធរបានអំពាវនាវឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្ន ហើយជាពិសេស ជៀសវាងតំបន់ភាគអាគ្នេយ៍ក្នុងចម្ងាយ ១៣ គីឡូម៉ែត្រ និងចម្ងាយ៥ គីឡូម៉ែត្រជុំវិញប្រជុំភ្នំ ដើម្បីជៀសវាងការផ្ទុះផ្សេងទៀត។
ភ្នំភ្លើង Semeru មានកម្ពស់រហូតដល់ ៣.៦៧៦ ម៉ែត្រខាងលើនីវ៉ូទឹកសមុទ្រ នៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់កម្រិតទីបី។ ភ្នំភ្លើងនេះបានផ្ទុះកាលពីខែធ្នូ ឆ្នាំ ២០២១ បានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋាន និងបានឆក់យកជីវិតមនុស្សជាង ៥០ នាក់។