
អាជ្ញាធរអេស្ប៉ាញបាននិយាយថា បុរសជនជាតិអាហ្វ្រិកអនុតំបន់សាហារ៉ាចំនួន ៥៧នាក់ ត្រូវបានចាប់ខ្លួន នៅថ្ងៃសុក្រ (ទី២២ ខែកញ្ញា) នេះ ដោយឆ្មាំល្បាតឆ្នេរសមុទ្រអេស្ប៉ាញ បន្ទាប់ពីជនទាំងនោះត្រូវបានរកឃើញក្នុងទូកឈើមួយ នៅមហាសមុទ្រអាត្លង់ទិកចម្ងាយ ៩ម៉ាយល៍ (ជាង ១៤គីឡូម៉ែត្រ) ពីកោះ Gran Canaria។
នាវាសង្គ្រោះ Salvamar Macondo Maritime Rescue បានដឹកពួកគេទៅកាន់កំពង់ផែ Arguineguin ជាកន្លែងដែលពួកគេ បានទៅដល់ក្រោយម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៨ម៉ោងសកល)។
កាកបាទក្រហមបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ជនអន្តោប្រវេសន៍ទាំងនោះ ហើយបាននិយាយថា ៤នាក់ត្រូវទទួលការព្យាបាលនៅកំពង់ផែនោះ ប៉ុន្តែគ្មាននរណាម្នាក់តម្រូវឲ្យចូលសម្រាក ក្នុងមន្ទីរពេទ្យនោះទេ៕