បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសពីការរកឃើញប្រជាពលរដ្ឋ ៣០នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៨៩នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយកាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើពលករខ្មែរចំនួន ៧នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយក្រៅពីនេះ សុទ្ធតែជាកម្មករ បុគ្គលិកសហគ្រាស អាជីវករ និងកម្មកររើសអេចាយនៅក្នុងក្រុងប៉ោយប៉ែត។
រដ្ឋបាលខេត្តនេះ ក៏បានប្រកាសឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៨៩នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលហើយកាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីត្រូវបានព្យាបាលជាសះស្បើយ៕