
ភ្នំពេញ ÷ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការថា នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២និងឆ្នាំ២០២៣នេះ សម្តេចនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីសម្តេចធិបតីបានជួបជាមួយអគ្គលេខាអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានចំអកទៅក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ហើយ ខណៈនៅអង្គការសហប្រជាជាតិ គេមិនរើសអើង រវាង សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែតឬអ្នកណានោះទេឲ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គឺផ្តល់ឱកាសឲ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀតដែរ។
នេះជាសារទាំងស្រុងរបស់សម្តេចតេជោ ÷
«នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២និងឆ្នាំ២០២៣នេះ ខ្ញុំនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបន្ទាប់ពីគាត់បានជួបជាមួយអគ្គលេខាកាលពីព្រឹកមុិញ។
ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ហើយ។នៅអង្គការសហប្រជាជាតិគេមិនរើសអើងរវាងហ៊ុន សែននិងហ៊ុន ម៉ាណែតឬអ្នកណានោះទេឲ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាគេផ្តល់ឱកាសឲ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀតដែរ៕»
អត្ថបទ ÷ រក្សា





