ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងតូរ៉ុង់តូ និយាយថា សេវាស្ថានកុងស៊ុលសម្រាប់ជនជាតិឥណ្ឌានៅកាណាដានឹងបន្ត

2023/09/23 03:46:12 pm        187

ឥណ្ឌា ៖ ស្ថានអគ្គកុងស៊ុលប្រទេសឥណ្ឌាប្រចាំនៅទីក្រុងតូរ៉ុង់តូ បាននិយាយថា សេវាស្ថានកុងស៊ុលសម្រាប់ពលរដ្ឋឥណ្ឌានៅក្នុងប្រទេសកាណាដា នឹងបន្តដែលត្រូវបានបន្ថែមពេល។ ទន្ទឹមនឹងនេះ មន្ត្រីកាណាដា បានប្រាប់សារព័ត៌មានAPថា ពួកគេមានការស៊ើបការណ៍សម្ងាត់លើការជាប់ពាក់ព័ន្ធរបស់ប្រទេសឥណ្ឌាក្នុងការសម្លាប់មេដឹកនាំចលនាផ្តាច់ខ្លួន Khalistani ព្រមទាំងការស៊ើបការណ៍សម្ងាត់ពីសមាជិកនៃសម្ព័ន្ធភាព «Five Eyes» ។ នៅព្រឹកថ្ងៃនេះ ប្រទេសកាណាដាបាននិយាយថា សកម្មភាពឈ្លានពាន ស្អប់ខ្ពើម បំភិតបំភ័យ ឬការញុះញង់ឱ្យមានការភ័យខ្លាច ពុំមាននៅក្នុងប្រទេសនេះទេ ក្នុងពេលមានការចែករំលែកវីដេអូតាមបណ្តាញអ៊ីនធឺណិត ដែលថាពលរដ្ឋកាណាដាកាន់សាសនាហិណ្ឌូ ត្រូវបានប្រាប់ឱ្យចាកចេញពីប្រទេស។ មន្ត្រីកាណាដាម្នាក់ ដែលដឹងច្បាស់ពីស្ថានភាពនេះបានប្រាប់សារព័ត៌មានAP ថា ការចោទប្រកាន់ទាក់ទងនឹងការជាប់ពាក់ព័ន្ធដ៏មានសក្តានុពលរបស់ឥណ្ឌា ក្នុងការសម្លាប់អ្នកកាន់សាសនាស៊ីគ ជនជាតិកាណាដា គឺផ្អែកលើសកម្មភាពស៊ើបអង្កេតដែលធ្វើឡើងលើអ្នកការទូតឥណ្ឌានៅក្នុងប្រទេសកាណាដា។ ព័ត៌មាននេះរួមបញ្ចូលទាំងការស៊ើបការណ៍សម្ងាត់ដែលទទួលបានពីសម្ព័ន្ធមិត្តដ៏សំខាន់មួយនៅក្នុងសម្ព័ន្ធភាពចែករំលែកការស៊ើបការណ៍សម្ងាត់ «Five Eyes» រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី នូវែលហ្សេឡង់ និងប្រទេសកាណាដា។ ក្នុងការឆ្លើយតបទៅនឹងការវិវឌ្ឍន៍ទាំងនេះ ឥណ្ឌាបានចាត់វិធានការដើម្បីបញ្ឈប់ការចេញទិដ្ឋាការដល់ពលរដ្ឋកាណាដា និងបានស្នើសុំកាត់បន្ថយបុគ្គលិកការទូតរបស់ប្រទេសកាណាដា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ចំណុចទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃចន្ទទាក់ទងនឹង «ការចោទប្រកាន់ដ៏គួរឱ្យជឿជាក់» នៃការជាប់ពាក់ព័ន្ធរបស់ឥណ្ឌាក្នុងឃាតកម្មនេះ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm