រដ្ឋមន្ត្រី៖ រញ្ជួយដីនៅម៉ារ៉ុក បានប៉ះពាល់ដល់មនុស្ស ២,៨លាននាក់

2023/09/23 05:32:11 pm        69

ម៉ារ៉ុក ៖ រដ្ឋមន្ត្រីទទួលបន្ទុកថវិកា បាននិយាយកាលពីថ្ងៃសុក្រថា រញ្ជួយដីនៅប្រទេសម៉ារ៉ុក បានបំផ្លាញភូមិចំនួន ២.៩៣០ភូមិ នៅតំបន់ភ្នំ High Atlas ដែលមានប្រជាជនសរុបចំនួន ២,៨ លាននាក់រស់នៅ។ ការរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ បានវាយប្រហារកាលពីថ្ងៃទី ៨ ខែកញ្ញា បណ្តាលឲ្យមនុស្សជាង ២.៩០០នាក់ស្លាប់ ដែលភាគច្រើនរស់នៅក្នុងតំបន់ភ្នំដែលពិបាកចូលទៅដល់។ រដ្ឋមន្ត្រីលោក ហ្វាអ៊ូស៊ីឡេកចា( Faouzi Lekjaa) បាននិយាយនៅក្នុងបទបង្ហាញមួយនៅសភាថា យ៉ាងហោចណាស់លំនៅឋានចំនួន ៥៩.674ខ្នង ត្រូវបានបំផ្លាញ ដែលក្នុងនោះ ៣២ ភាគរយបានបាក់រលំទាំងស្រុង។

លោកបាននិយាយថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ចំនួន ២៤៤ ដុល្លារអាមេរិក ក្នុងមួយខែ រយៈពេលជាង១ឆ្នាំ ជាជំនួយដល់គ្រួសារដែលរងគ្រោះដោយរញ្ជួយដី បន្ថែមពីលើប្រាក់សំណងចំនួន ១៤០.០០០ ប្រាក់ឌីហាម (dirhams) ដែលបានចំណាយសម្រាប់លំនៅឋានដែលត្រូវបានបំផ្លាញទាំងស្រុង និង ៨០.០០០ សម្រាប់លំនៅឋានដែលខូចខាតដោយផ្នែក។ លោក Lekjaa បាននិយាយថា ការកសាងឡើងវិញនឹងគោរពតាមលក្ខណៈស្ថាបត្យកម្មដើមនៃតំបន់ភ្នំ High Atlas ។

ការរញ្ជួយដីនេះ បានបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុតនៅប្រទេសម៉ារ៉ុក ចាប់តាំងពីឆ្នាំ ១៩៦០ បានបំផ្លាញភូមិតូចៗជាច្រើនដែលផ្ទះសង់ឡើងដោយឥដ្ឋដីភក់បែបបុរាណ និងផ្ទះឈើរ និងថ្ម នៅតំបន់ភ្នំ Atlas ។

ព្រះបរមរាជវាំង បាននិយាយកាលពីថ្ងៃពុធថា ជារួម ប្រទេសម៉ារ៉ុកគ្រោងនឹងចំណាយប្រាក់ចំនួន ១២០ ពាន់លាន ឌីហាម(dirhams) លើផែនការកសាងឡើងវិញក្រោយការរញ្ជួយដី ដែលរួមបញ្ចូលទាំងការធ្វើឱ្យប្រសើរឡើងវិញហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm