កម្មវិធី«iYunna »ដើរមកកាន់កម្ពុជារួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន

2023/09/23 05:41:35 pm        1.2 K

ភ្នំពេញ ៖ ស្ថានទូតចិតប្រចាំកម្ពុជា សមាគមប្រជាជនយូណានដើម្បីមិត្តភាពជាមួយបរទេស រាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នៅរសៀលថ្ងៃទី២២ខែកញ្ញាម្សិលមិញ បានរៀបចំពិធីប្រកាសលទ្ធផលនៃកម្មវិធី «iYunna»ដើរមកកាន់ប្រទេសកម្ពុជា ដែលជាសកម្មភាពមួយក្នុងចំណោមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៦៥ទំនាក់ទំនងកម្ពុជា-ចិន។

 កម្មវិធីនេះ រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឆាង ចៀន (Chang Jian) ទទួលបានបន្ទុកកិច្ចការអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា និងលោកជំទាវហ្សឺង យាន (Zen yan) សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សកម្មុយនីស្តខេត្តយូណាន។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងថា ក្រោមការដឹកនាំ របស់មេដឹកនាំប្រទេសទាំងពីរ មិត្តភាពកម្ពុជា-ចិននឹងបន្តភ្លឺស្វាងជាមួយនឹងភាពរឹងមាំថ្មី។ ហើយកាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូង បន្ទាប់ពីចូលកាន់តំណែង ដោយបានឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះគោលនយោបាយមិត្តភាពចំពោះប្រទេសចិន។ 

ឯកឧត្តម ឆាង ចៀនតំណាងស្ថានទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ដែរថា ប្រទេសកម្ពុជា និងចិន គឺជាអ្នកជិតខាងមិត្តភាពប្រពៃណី ហើយទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន បានរួមគ្នាបង្កើត និងបណ្តុះយ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ ហើយបានចាក់ឫសគល់យ៉ាងជ្រៅ នៅក្នុងបេះដូងរបស់ប្រជាជន។ 

ជាមួយគ្នានេះ ជំទាវហ្សឺង យាន (Zen yan) សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សកម្មុយនីស្តខេត្តយូណាន បានមានប្រសាសន៍ដែរថា កម្មវិធី “iYunnan” បានដើរចេញពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ហើយទទួលបានការសាទរ និងមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ក៍បានរួមចំណែកពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែល្អបន្ថែមទៀតផងដែរ។ 

គួរបញ្ជក់ដែរថា កម្មវិធី "iYunnan" គឺជាម៉ាកយីហោផ្លាស់ប្តូរមិត្តភាពក្រៅរដ្ឋាភិបាល ដែលប្រកបដោយភាពច្នៃប្រឌិត បង្កើតឡើងដោយសមាគមប្រជាជនខេត្តយូណានសម្រាប់មិត្តភាពជាមួយបរទេស។ ហើយកម្មវិធីនេះ ចាប់ដំណើរនៅប្រទេសកម្ពុជាតាំងពីខេត្តកក្កដា ឆ្នាំ២០២៣ ៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        49
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        96
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm