តៃវ៉ាន់ ៖ អគ្គីភ័យ និងការផ្ទុះនៅរោងចក្រមួយកន្លែងនៅភាគខាងត្បូងកោះតៃវ៉ាន់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤នាក់ស្លាប់ និងជាង ៩០ នាក់ផ្សេងទៀត រងរបួស។
មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យកោះតៃវ៉ាន់ បាននិយាយថា ពួកគេបានទទួលការហៅទូរស័ព្ទ កាលពីល្ងាចថ្ងៃសុក្រ ដោយរាយការណ៍អំពីអគ្គីភ័យនៅរោងចក្រផលិតឧបករណ៍វាយកូនហ្គោលមួយកន្លែងនៅក្នុងតំបន់ Pingtung ។
ក្រសួងសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ និយាយថា រោងចក្រនេះប្រើប្រាស់កៅស៊ូ និងថ្នាំលាបជាវត្ថុធាតុដើម។អ្នកស្លាប់ទាំង៤នាក់ គឺជាអ្នកពន្លត់អគ្គិភ័យដែលកំពុងប្រយុទ្ធនឹងអណ្តាភ្លើង ខណៈការផ្ទុះបានរលំអគាររោងចក្រ។ មនុស្ស ៩៩ នាក់ រួមមានទាំងបុគ្គលិក បានរងរបួស ហើយមនុស្ស ៦ នាក់ បានបាត់ខ្លួន។នាយកដ្ឋានពន្លត់អគ្គិភ័យ នឹងបន្តស្វែងរកអ្នកបាត់ខ្លួន និងស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះ និងការផ្ទុះនេះ។

