សិង្ហបុរី ៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាក់គ្រីស្នាន់(Vivian Balakrishnan) បានព្រមាននៅមហាសន្និបាតអង្គការសហប្រជាជាតិ អំពីហានិភ័យដែលបង្កឡើងដោយប្រព័ន្ធអាវុធបំពាក់ដោយបញ្ញាសម្បនិម្មិត(AI) និងផលប៉ះពាល់របស់វាទៅលើការរីកកាន់តែធំអាវុធនុយក្លេអ៊ែរ ។
លោក Balakrishnan បានជំរុញឱ្យស្ថាប័នអន្តរជាតិដែលមានសមាជិក ១៩៣ ប្រទេស ចាប់ផ្តើមការសន្ទនាលើហានិភ័យទាំងនេះ ដោយនិយាយថាបញ្ញាសិប្បនិម្មិត(AI) នឹង រំខានជាមូលដ្ឋានដល់ គោលនយោបាយយោធា និងការរារាំងជាយុទ្ធសាស្ត្រ។
អ្នកការទូតសិង្ហបុរីរូបនេះ ក៏បានលើកឡើងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយបានចាត់ទុកវាថាជា «ការវាយលុកពេញលេញ» លើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងជា «ការរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។
សម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានកំណត់រហូតដល់ថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងញូវយ៉ក។

