សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖«បើចង់ដើរលឿន ដើរម្នាក់ឯង, បើចង់ដើរបានឆ្ងាយ ដើរទាំងអស់គ្នា»

2023/09/23 07:30:09 pm        93

ភ្នំពេញ ៖ មានប្រសាសន៍នៅក្នុងពីធីជប់លៀងសាយភោជន៍ នារាត្រីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពេលបិទបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ជាមួយនឹងមោទនភាពដែលបានរៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យគួរជាទីមោទនៈ ព្រមទាំងបានអញ្ជើញប្រតិភូទាំងអស់ចូលរួមពិធីជប់លៀងសាយភោជន៍ ដើម្បីអបអរសាទរ នូវការសម្រេចបានសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ដែលជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ ពីថ្ងៃទី ១៧ មកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ 

សម្ដេចប្រធានបានមានប្រសាសន៍ថា វត្តមានរបស់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី គឺជា សក្ខីភាពនៃកម្លាំងសាមគ្គីភាពរឹងមាំ, ស្មារតីនៃការចែករំលែក, ក្តីស្រឡាញ់រាប់អាន ការជឿជាក់លើ កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ដូចសុភាសិតចែងថា “បើចង់ដើរលឿន ដើរម្នាក់ឯង, បើចង់ដើរបានឆ្ងាយ ដើរទាំងអស់គ្នា”។

ក្នុងឱកាសនោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញពីទីជិតឆ្ងាយ មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងស្នាក់នៅទីនេះ រយៈពេលខ្លី តែមានផាសុកភាព មានអនុស្សាវរីយ៍ល្អៗជាមួយគ្នា ពោរពេញដោយការចងចាំ។

ក្នុងឱកាសដ៏សែនមនោរម្យនៃពិធីជប់លៀងសាយភោជន៍ ក៏បានបង្ហាញនូវទស្សនីយភាព សិល្បៈវប្បធម៌ចម្រុះ របស់ភូមិភាគអាស៊ីអាគ្នេយ៍ ហើយសម្ដេចប្រធានក៏បានជូនពរប្រតិភូទាំងអស់ សូមមានសុខភាពល្អ ជោគជ័យក្នុងបុព្វហេតុមនុស្សធម៌ “ទាំងអស់គ្នា ដើម្បីកាកបាទក្រហម និងអឌ្ឍចន្ទក្រហម - កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីទាំងអស់គ្នា”។

គួរជម្រាបជូនថា ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ បានបញ្ចប់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានប្រគល់តួនាទីជាប្រធានប្ដូរវេន ជូនទៅកាន់ប្រតិភូថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ដើម្បីបន្តដឹកនាំកិច្ចប្រជុំនៅឆ្នាំ២០២៤៕  ដោយ ៖ សុជាតា


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        33
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        102
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm