អតីត​គ្រូ Roma, Luciano Spaletti ក្លាយ​ជា​អ្នកចាត់ការ​របស់ Napoli ជំនួស Gattuso

2021/05/31 10:24:03 pm        183

​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ដែល​មាន​បទពិសោធន៍​ក្រាស់ក្រែល​ នៅ​ទឹកដី​អ៊ីតាលី​លោក Luciano Spaletti ត្រូវបាន​ប្រកាសតែងតាំង​ជា​អ្នកចាត់ការ​ក្លិប​ Napoli ជំនួស​តំណែង​លោក Gennaro Gattuso ដែល​បាន​ចាកចេញ​។

​​លោក Gattuso បាន​ចាក​ចេញពី Napoli ក្រោយ​ដឹកនាំ​ក្រុម​បាន​ត្រឹម​លេខ៥ ក្នុង​រដូវ​កាល Serie A ដែល​ទើបតែ​បញ្ចប់ និង​មិន​អាច​បង្ហាញខ្លួន​នៅ UEFA Champions League រដូវ​កាល​ក្រោយ​បាន​។ ​​ចំណែក​បុរស​សញ្ជាតិ​អ៊ីតាលី​វ័យ ៦២ឆ្នាំ​លោក Luciano Spaletti នេះ​ជា​ការ​ចូល​មក​ប្រឡូក​អាជីព​វិញ​ ជា​លើកដំបូង​ចាប់​តាំង​ពី​ទំនេរ​ក្រោយពេល Inter Milan បណ្ដេញ​ចេញ​កាលពី​ឆ្នាំ២០១៩​។ ​​លោក Luciano Spaletti ជា​អ្នកចាត់ការ​ដែល​មាន​បទពិសោធន៍​ក្រាស់ក្រែល​ នៅ​ក្រប​ខណ្ឌ​អ៊ីតាលី Serie A ដោយលោក​ធ្លាប់​បាន​ដឹកនាំ​ការប្រកួត​សរុប ៤៨២ ប្រកួត ឈ្នះ​ជើងឯក Italian Cup ពីរ​លើក និង Super Cup ពីរ​លើក​ជាមួយ AS Roma មុន​ពេល​ដែល​លោក​ឈ្នះ​ជើងឯក​លី​គ​កំពូល​រុស្ស៊ី​ពីរ​លើក និងរុស្ស៊ី​ខាប់​មួយ​លើក​ជាមួយ Zenit St. Petersburg​។​

​​សូមបញ្ជាក់ថា​ នេះ​ការផ្លាស់ប្តូរ​អ្នកចាត់ការ​ដ៏​រង្គោះរង្គើ​មួយ ​នៅ​ទឹកដី​អ៊ីតាលី​ក្រោយ​ចប់​រដូវ​កាល​ថ្មីៗ​នេះ ពោលគឺ Gennaro Gattuso ដែល​ចាក​ចេញពី Napoli នោះបាន​ទៅ​ដឹកនាំ Fiorentina ស្រប​ពេលដែល Juventus បណ្តេញ​លោក Andrea Pirlo តែងតាំង​អតីត​អ្នកចាត់ការ Massimiliano Allegri ឯ​លោក Antonio Conte ដែល​ដឹកនាំ Inter Milan ឈ្នះ​ជើងឯក Serie A លើកដំបូង​ក្នុង​រយៈពេល ១១ឆ្នាំ​នោះបាន​ចាកចេញ ដែល​តំណែង​នេះ​អាច​នឹងត្រូវ​ជំនួស​ដោយ​លោក Simone Inzaghi ដែល​ចាក​ចេញពី Lazio៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm