ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដូនពេញ បង្រ្កាបទីតាំងបើកហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ៣ទីតាំងឃាត់ខ្លួនជនសង្ស័យ ១២នាក់ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងលក់កាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុច ម្តុំផែថ្ម ប្រមាណ ៣ទីតាំង ឃាត់ខ្លួនជនសង្ស័យ ១២នាក់។
គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំងម្នាក់ នារីបំរើ ៣នាក់ និងអ្នកទួលសេវាកម្មផ្លូវភេទម្នាក់ ។
គោលដៅទី២៖ ផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ ២នាក់នារី ជាអ្នកបំរើសេវាកម្មផ្លូវភេទ។
គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទ ៣នាក់ និងបានចាប់យកវត្ថុតាងមួយចំនួនដែលបម្រើសេវាកម្ម;ផ្លូវ;ភេទ។
ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចបាននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។ ដោយឡែក នារីដែលបំរើការសេវាកម្មផ្លូវភេទ ៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំ អប់រំ ៕ ដោយ ៖ តារាវុទ្ធី







