អុីស្រាអែល ៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ទៅលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីសកម្មជនប៉ាឡេស្ទីន បានបាញ់បង្ហោះប៉េងប៉ោងដែលមានឧបករណ៍បង្កចំហេះ ចូលទៅ អ៊ីស្រាអែល ខណៈដែលអំពើហិង្សាមួយសប្តាហ៍ នៅតាមបណ្តោយព្រំដែន ដែលមានការកើនឡើងកាន់តែខ្លាំង។
ភាពតានតឹងដែលកំពុងកើនឡើងនៅតាមបណ្តោយជួរមុខរបស់អ៊ីស្រាអែលជាមួយតំបន់ហ្គាហ្សា បានកើតឡើង នៅពេលដែលការប្រយុទ្ធគ្នានៅតំបន់គ្រប់គ្រងវេសបែង( West Bank) បានកើនឡើងដល់កម្រិតដែលមើលមិនធ្លាប់ឃើញ ក្នុងរយៈពេលពីរទសវត្សរ៍។ នៅក្នុងការបង្ហូរឈាមចុងក្រោយបំផុតកាលពីថ្ងៃសុក្រ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់ នៅភាគខាងជើងតំបន់វេសបែង ភាគខាងជើង។
ក្រុមសកម្មជនប៉ាឡេស្ទីន បានធ្វើការតវ៉ាកាលពីសប្តាហ៍មុន នៅក្បែររបងខណ្ឌចែកតំបន់ហ្គាហ្សា និង អ៊ីស្រាអែល។ ការតវ៉ាបានប្រែក្លាយជាអំពើហិង្សា ដោយក្រុមបាតុករ បានគប់គ្រឿងផ្ទុះទៅលើទាហាន អ៊ីស្រាអែល ហើយទាហាន បានបាញ់តបវិញដោយឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់ពិត។
នេះគឺជាលើកដំបូងនៅក្នុងជុំនៃភាពចលាចលនាពេលបច្ចុប្បន្ននេះ ក្រុមបាតុករប៉ាឡេស្ទីនកាលពីថ្ងៃសុក្រ បានបាញ់បង្ហោះប៉េងប៉ោងចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដោយធ្វើឲ្យរុក្ខជាតិធំៗមានស្នាមអុចខ្មៅៗនៅម្ខាងទៀតនៃព្រំដែន។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល បានធ្វើឲ្យប្រជាជនប៉ាឡេស្ទីន ២៨នាក់ រងរបួសក្នុងអំឡុងពេលការតវ៉ានៅតាមបណ្តោយរបាំងព្រំដែននោះ។ ក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធឥស្លាម ដែលគ្រប់គ្រងតំបន់ហ្គាហ្សា តាំងពីឆ្នាំ ២០០៧ និយាយថា ក្រុមយុវជនបានរៀបចំការតវ៉ា ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់អ៊ីស្រាអែល។

