ប្រធានាធិបតីចិនលោក Xi Jinping បានបើកព្រឹត្តការណ៍កីឡាអាស៊ី លើកទី១៩ដែលពន្យាពេលដោយសារជំងឺ COVID-19 នៅទីក្រុងភាគខាងកើតហាងចូវ កាលពីថ្ងៃសៅរ៍ ។
ទស្សនិកជននៅក្នុងពហុកីឡដ្ឋានផ្ទុកក្រុមអ្នកគាំទ្រ ៨ម៉ឺននាក់របស់ទីក្រុងមួយនេះ នាំគ្នាក្រោកឈរ ពេលដែលលោក Xi ដើរជាមួយឥស្សរជនជាន់ខ្ពស់ រួមទាំងប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិលោក Thomas Bach និងប្រធានាធិបតីស៊ីរីលោក Bashar al-Assad ។
មេដឹកនាំចិនរូបនេះ បានជួបជាមួយលោក Assad មុនពិធីបើកព្រឹត្តការណ៍កីឡាអាស៊ី ហើយនិងបានរៀបចំពិធីលៀងសាយភោជន៍ជាមួយក្រុមមដឹកនាំពិភពលោក និងក្រុមឥស្សរជនផ្សេងទៀត ។
លោក Xi និងលោក Assadបានជួបគ្នាកាលពីថ្ងៃសុក្រ ពេលដែលមេដឹកនាំចិនរូបនេះ បានអំពាវនាវឲ្យលោកខាងលិចដកចេញទណ្ឌកម្មលើស៊ីរី ហើយនិងផ្តល់ជំនួយរបស់ទីក្រុងប៉េកាំង ដើម្បីកសាងប្រទេសរងការខ្ទេចខ្ទាំដោយសារភ្លើងសង្រ្គាមមួយនេះ៕
