កងទ័ព​ថែម​៥​ថ្ងៃ​ទៀត​ ដើម្បី​ចាក់​ដូ​ស​ទី​១​ដល់​ពលរដ្ឋ​អតីត​តំបន់​ក្រហម​ដែល​នៅសល់​ភាគច្រើន​ជា​កម្មករ​កាត់ដេរ

2021/05/31 11:02:48 pm        259

ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ប្រធាន​ប្រតិបត្តិ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​អតីត​តំបន់​ក្រហម ថ្លែងថា ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​អតីត​តំបន់​ក្រហម​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង កងទ័ព​បាន​បន្ថែម​ថ្ងៃ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​ថ្ងៃ​ បន្ថែមទៀត​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុងពេល​ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ​អគ្គមេបញ្ជាការ​ង​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​ប្រធាន​ប្រតិបត្តិ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​អតីត​តំបន់​ក្រហម បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​៣០​ថ្ងៃ​នៃ​ដំណើរការ​អនុវត្ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ ​កងទ័ព​បាន​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ដូ​ស​ទី​១ ​មាន​ចំនួន​ប្រមាណ​៩០​ម៉ឺន​នាក់ ​និង​ដូ​ស​ទី​២ ​មាន​ចំនួន​ជាង​៦៥​ម៉ឺន​នាក់ ​ហើយ​តាមរយៈ​តួលេខ​នេះ​បាន​បង្ហាញ​ពី​ការអនុវត្ត​ស្របតាម​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ខណៈ​ការអនុវត្ត​បន្ត​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​ជូន​ប្រជាពលរដ្ឋ​ដែល​សេសសល់​ភាគច្រើន​ជា​កម្មករ​កាត់ដេរ​មាន​ចំនួន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។

ដើម្បី​ធានាថា​ ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​៦​ ដែល​កងទ័ព​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ទៅ​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ប្រមាណ​១​លាន​នាក់​នោះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ​បាន​បញ្ជាក់​ថា កងទ័ព​នឹង​ប្រើប្រាស់​រយៈពេល​យ៉ាង​យូរ​៥​ថ្ងៃ​ប៉ុណ្ណោះ ​ដើម្បី​បញ្ចប់​ការ​ចាក់​ដូ​ស​ទី​១​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​៦​។

ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​វាយតម្លៃ​អំពី​ការ​ប្រឹងប្រែង​របស់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ ​និង​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ ​ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​តាម​ផែនការ ​ពិសេស​តប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ធ្វើយ៉ាងណា​ឲ្យ​វ៉ាក់សាំង​ស្រោចស្រព ​និង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុងការ​បង្កើត​ភាព​ស៊ាំ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩​។

បន្ថែម​លើសពីនេះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​ដូ​ស​ទី​២ ​សូ​ម​មេត្តា​ទៅ​ទទួល​ការ​ចាក់​តាម​កាលបរិច្ឆេទ​កំណត់ ឬ​ចន្លោះ​ក្រោយ​ការ​ចាក់​ដូ​ស​ទី​១​ចំនួន​១៥​ថ្ងៃ​ទៅ​២៨​ថ្ងៃ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​វ៉ាក់សាំង​៕

​អត្ថបទ​៖ ឧ​ត្ត​ម​ ភ័ណ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm