ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យកើតមានទឹកជំនន់នៅទីក្រុងភាគខាងលិច Nagpur ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមតំបន់វាលទំនាប ជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព ។
ក្រុមមន្រ្តីនិយាយថា ទីក្រុងមួយនេះ មើលឃើញភ្លៀងធ្លាក់កម្ពស់ ១០០មីលីម៉ែត្រ ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ដែលបណ្តាលឲ្យទឹកបឹង Ambazariប្រៀបច្រាំង និងជន់លិចតំបន់ក្បែរនោះ ។

ក្រុមអ្នកស្រុក បានដាក់ការស្តីបន្ទោសដល់ក្រុមអាជ្ញាធរ ដែលគ្រប់គ្រងមិនបាល្អ ជាហេតុបណ្តាលឲ្យកើតមានទឹកជំនន់ភ្លាមៗបែបនេះ ។
រថយន្តផ្ទះសម្បែង និងហាងលក់ទំនិញ រងការជន់លិចភ្លាមៗ ខណៈដែលស្ពានបាក់ដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ ។
ក្រុមមន្រ្តី បានណែនាំឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន ហើយនិងជម្លៀសខ្លួនទៅកាន់តំបន់ខ្ពស់ ក្រោយមានការប្រកាសអាសន្នពីមន្ទីរឧតុនិយមជាតិ ដែលបានព្យាករណ៍ពីភ្លៀងធ្លាក់ពេញមួយថ្ងៃ៕
