កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅកោះ Sicily ប្រទេសអ៊ីតាលី ដែលបានធ្វើឲ្យប៉ះពាល់តំបន់ Palermo និងតំបន់ Messina ស្ថិតនៅភាគខាងជើងនៃកោះមួយនេះ ។
មនុស្ស ២នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារភ្លើងឆេះព្រៃនេះ ដែលធ្វើឲ្យឆាបឆេះកាន់តែខ្លាំង ដោយសារខ្យល់ Sirocco និងសីតុណ្ហភាពខ្ពស់ ហើយភ្ញៀវទេសចររាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីសណ្ឋាគារនៅតំបន់ទេសចរណ៍ Cefalu ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និយាយថា កងកម្លាំងជួយសង្រ្គោះ ត្រូវបានបង្កើនទ្វេដងតាមវេនរបស់ពួកគេនៅគ្រប់បញ្ជាការទាំងអស់លើកោះ Sicily ក្នុងនោះក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ៣០០នាក់ កំពុងបំពេញការងារពន្លត់ភ្លើងឆេះព្រៃនៅតំបន់នោះ៕
