សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណពលរដ្ឋជាង ២ពាន់នាក់នៅអាមេរិក និងកាណាដា​ខិតខំមកជួបសម្ដេច

2023/09/24 05:55:41 pm        194

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាស​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ២៥០០ នាក់ដែលកំពុងរស់នៅក្នុងប្រទេសអាមេរិក និងកាណាដា ដែល​បានខិតខំចំណាយពេលមកពីតាមបណ្ដារដ្ឋឆ្ងាយៗរាប់ពាន់គីឡូម៉ែត្រមកជួបសម្ដេចនៅទីក្រុងញូយ៉ក សហរដ្ឋអាមរិក ដែលនេះបានបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរនៅគ្រប់ទិសទី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីប្រទេសកាណាដា និងសហរដ្ឋអាមរិក ប្រមាណ ២៥០០ នាក់ កាលបីម៉ោង ៥ ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ២០២៣ នៅ ញូយ៉ក ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។

ក្នុងឱកាសជំនួបនេះ សម្ដេចធិបតី បានមានប្រសាសន៍ រាយការជូនដល់ប្រជាពលរដ្ឋខ្មែរ អំពី​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាលសម្រេចបាន ជាពិសេសក្នុងរយៈពេល ១ ខែ ក្រោយការរៀប​ចំ​រាជរដ្ឋាភិបាល​ថ្មី​ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី ២២ ខែសីហា កន្លទៅនេះ។ សម្តេចធិបតីថ្លែងប្រាប់បងប្អូននៅអាមេរិក និងកាណាដាថា ក្នុងរយៈពេល ១ ខែនេះ សម្ដេច​បាន​ធ្វើ​ទស្សន​កិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ទៅទស្សន​កិច្ច​នៅ​ប្រទេស​ចិន និងចូលរួមពិព័ណ៌អាស៊ានចិន បន្ទាប់មកក៏​បាន​មក​ចូលរួម​មហាសន្និបាត​នៃ​អង្គការ​សហ​ប្រជាជាតិ។

សម្ដេចធិបតី បញ្ជាក់ថា នាអំឡុងពេលសម្ដេចទៅប្រជុំនៅអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ប្រជុំ​នៅ​ចិន​ និងប្រជុំនៅអង្គការសហប្រជាជាតិ សម្ដេច​បាន​ជួប​ជាមួយ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ ចូលអានសុន្ទរកថា នៅក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល គឺកម្ពុជាមិនត្រូវបានចាត់ទុក ជា​រដ្ឋាភិបាលខុសច្បាប់ដូចបុគ្គលខ្លះនាំគ្នាបំពុលសង្គមនោះទេ។ ប៉ុន្ដែជាការទូតរបស់កម្ពុជា គឺ​កម្ពុជា​ស្មើ​មុខស្មើមាត់ជារដ្ឋាអធិបតេយ្យមួយនៅក្នុងអង្គការសហប្រជាជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm