ប្រមុខការពារជាតិកម្ពុជា ប្តេជ្ញាកម្ចាត់គ្រឿងញៀនឲ្យអស់ចេញពីកងយោធពលខេមរភូមិន្ទ

2023/09/24 07:42:10 pm        363

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដាស់ តឿន និង​រំលឹកដល់កងទ័ពទាំងអស់មិនត្រូវសេព និងជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​នោះ​ឡើយ ​ហើយប្រសិនបើរកឃើញថាទាហានរូបណាដែលសេព និងជួយដូរ​គ្រឿងញៀន​នឹង​ត្រូវ​ដក​ចេញ​ពី​ក្រប​ខណ្ឌ​កងទ័ពភ្លាមៗ រួមទាំងដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ។

ការព្រមាន និងដាស់តៀនរបស់ប្រមុខការពារជាតិរូបនេះ គឺបានធ្វើឡើង ខណៈបន្តចុះសួរសុខទុក្ខ និង​សំណេះសំណាលដល់មេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង និង​ពល​ទាហាន​នៅ​យោធភូមិភាគ ទី៥ និងចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ស្តូបឈ្នះ ឈ្នះ នៅ​ខេត្ត​ប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កងទ័ព​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​ទាំងអស់ មិនត្រូវសេព និងពាក់ព័ន្ធនឹងករណីគ្រឿងញៀននោះទេ ពោល​គឺ​«ទាហាន​ម្នាក់​ត្រូវ​តែ​គ្មាន​គ្រឿងញៀនទាល់តែសោះ» ដូច្នេះ​មេ​បញ្ជាការ​ក្នុង​អង្គភាព​នីមួយ​ៗ​ត្រូវ​តែ​ពិនិត្យ​តាម​ដាន​ឲ្យ​បានច្បាស់លាស់ និងដិតដល់បំផុតចំពោះករណីនេះ ដើម្បីធ្វើយ៉ាង​ណា​លុប​បំបាត់​ឲ្យ​អស់​ចំពោះ​គ្រឿងញៀ​នចេញពីវិស័យកងទ័ព។

នៅក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហានពលទាហាននៃ យោធ​ភូមិ​ភាគ​ទី៥​នេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានដាក់បទបញ្ជាដល់មេបញ្ជា ការកង​ពល​ទាំង​អស់​មុននឹងជ្រើសរើសទាហានបន្តវេននៅក្នុងអង្គភាពរបស់ខ្លួន ត្រូវពិនិត្យ និងធ្វើ​តេស្ត​គ្រឿងញៀន​ឲ្យ​បានម៉ត់ចត់ ដោយមុនធ្វើការប្រឡងត្រូវធ្វើតេស្តគ្រឿងញៀនជាមុន ហើយ​មុន​នឹង​ជាប់​ក្រប​ខណ្ឌត្រូវធ្វើតេស្តយ៉ាងតិចចំនួន៤ដងផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm