ខេត្ត​តាកែវ​រក​ឃើញ​ពលរដ្ឋ​១៩​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​រក​ឃើញ​នៅ​ស្រុក​បាទី និង​ស្រុក​ត្រាំកក់

2021/05/31 11:10:14 pm        325

តាកែវ៖ ​ខេត្ត​តាកែវ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ចំនួន១៩​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ភាគ​ច្រើន​រក​ឃើញ​នៅ​ស្រុក​បាទី និង​ស្រុក​ត្រាំកក់។

ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​ថ្មី​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​មើល​ឃើញ​តាម​រយៈ​របាយការណ៍​មួយ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ផ្ញើ​ទៅ​អភិបាល​ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

​របាយការណ៍​នោះ បង្ហាញ​ថា ស្រុក​បាទី​បាន​រក​ឃើញ​ពលរដ្ឋ​ចំនួន ៧​នាក់​ទៀត​ឆ្លង​មេរោគ​​កូវីដ-១៩ ក្នុង​នោះ​មាន​អាជីវករ​ផ្សារ​សំរោងយ៉ោង២​នាក់ កសិករ ២​នាក់ កូន​សិស្ស ២​នាក់ កម្មការិនី​រោងចក្រ​សាន់បូ​ ១​នាក់ និង​អ្នក​បើ​ករថយន្ត ១​នាក់។

ចំណែក​ឯ​ស្រុក​ត្រាំកក់​វិញ របាយការណ៍​ដដែល​នេះ​បញ្ជាក់​ថា បាន​រក​ឃើញ​មនុស្ស ៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ក្នុង​នោះ​មាន​កសិករ ២​នាក់ អាជីវករ​ម្នាក់​​នៅ​ផ្សារ​ត្រពាំង​អណ្ដើក​ កម្មការិនី​​រោងចក្រម្នាក់ អ្នក​លក់​ដូរ​នៅ​ផ្ទះ​ម្នាក់ និង​ជន​ជាតិ​ម្នាក់។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ​ក្រុង​ដូនកែវ​ក៏​បាន​រក​ឃើញ​​ពលរដ្ឋ ២​នាក់​ទៀត​ឆ្លង​កូវីដ-១៩​ផង​ដែរ ក្នុង​នោះ​មាន​យោធា​ម្នាក់ និង​ពលករ​ខ្មែរ​ម្នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

នៅ​ឯ​ស្រុក​សំរោង​ឯណោះ​វិញ កសិករ​ម្នាក់ និង​កម្មការិនី​ម្នាក់ ​គឺ​ជា​ករណី​ឆ្លង​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​តាកែវ​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ។

សម្រាប់​ស្រុក​ព្រៃកប្បាស និង​ស្រុក​កោះអណ្ដែត បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​តែ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​ស្រុក​នីមួយៗ ដែល​ជា​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​និង​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ពី​រាជ​ធានី​ភ្នំពេញ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm