ការតវ៉ាបានផ្ទុះឡើងនៅភាគខាងត្បូងប្រទេសឥណ្ឌា ជុំវិញជម្លោះចែករំលែកទឹកទន្លេ

2023/09/24 08:31:18 pm        123

ក្រុមបាតុកររាប់សិបនាក់ ត្រូវបានគេឃើញបង្កើតជាច្រវាក់មនុស្ស និងអង្គុយធ្វើបាតុកម្ម នៅ​ភាគ​ខាង​ត្បូង​ទីក្រុង ម៉ាន់យ៉ា (Mandya) ក្នុងរដ្ឋកាណាតាកា (Karnataka) ប្រទេសឥណ្ឌា ជុំវិញ​ជម្លោះ​ចែក​រំលែកទឹកទន្លេ Cauvery កាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) បន្ទាប់​ពី​តុលាការ​បដិសេធ​មិន​ជ្រៀត​ជ្រែក​ចូល​អន្តរាគមន៍។

ដោយមានការ​ចង្អុលបង្ហាញថា ទន្លេ Cauvery នេះបានប្រកាសថាជិតរីងស្ងួត អ្នក​ស្រុក​ជា​ច្រើន​បាន​ប្រកាន់​អាជ្ញាធរគ្រប់គ្រងទឹកថា មិនគិតគូរពីកម្រិតទឹកទន្លេដែលត្រូវការរក្សាទុក និងតម្រូវ​ការ​ទឹក​សម្រាប់​ដំណាំ ព្រមទាំងសម្រាប់ផឹកនៅក្នុងរដ្ឋ កាណាតាកា នេះ។

ការអំពាវ​នាវឱ្យបិទនៅក្នុងទីក្រុង ម៉ាន់យ៉ា ត្រូវបានផ្តល់​ដោយ​អង្គការ​ផ្សេងៗ​ជុំវិញ​ជម្លោះ​ចែក​រំលែក​ទឹក​ទន្លេ Cauvery កាលពីថ្ងៃទី២៣ ខែកញ្ញា។ ក្រុមអាជ្ញាធរគ្រប់គ្រងទឹក Cauvery បាន​ ស្នើ​សុំ​ឱ្យរដ្ឋកាណាតាកា បន្តបញ្ចេញទឹកចំនួនជាង១៥០ម៉ែត្រគូប ទៅកាន់រដ្ឋតាមីល ណាដូ (Tamil Nadu) កាលពីថ្ងៃទី១៨ ខែកញ្ញា រយៈពេល១៥ថ្ងៃទៀត នេះបើ​យោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

កាលពីដើមសប្តាហ៍នេះ តុលាការកំពូលឥណ្ឌាបានបដិសេធមិនធ្វើអន្តរាគមន៍ក្នុងបញ្ហាទឹកទន្លេ Cauvery នេះនោះទេ ដោយមិនផ្ដល់ការគាំទ្រចំពោះរដ្ឋកាណាតាកា ឬរដ្ឋតាមីល ណាដូ ឡើយ។ គួរបញ្ជាក់ផងដែរថា ការចែករំលែកទឹកនៃទន្លេ Cauvery គឺជា​មូលហេតុ​នៃ​ជម្លោះ​រវាង​រដ្ឋជិត​ខាង​ទាំង​ពី​ររបស់ឥណ្ឌានេះផងដែរ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm