នៅថ្ងៃអាទិត្យ (២៤ កញ្ញា) នេះ ហ្វីលីពីន បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរចិនថា បានដំឡើង «របាំងបណ្តែតទឹក» នៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដោយនិយាយថា របាំងបណ្តែតទឹកនោះបានរារាំងប្រជាជនហ្វីលីពីន ពីការចូល និងនេសាទនៅក្នុងតំបន់នោះ។
វីដេអូឯកសារដែលចេញផ្សាយដោយឆ្មាំល្បាតឆ្នេរហ្វីលីពីន បានបង្ហាញនាវាឆ្មាំល្បាតឆ្នេរចិនជាច្រើនគ្រឿងនៅជិតរបាំងបណ្តែតទឹកកាលពីថ្ងៃទី២០ ខែកញ្ញា។

ឆ្មាំល្បាតឆ្នេររបស់ទីក្រុងម៉ានីល ព្រមទាំងការិយាល័យជលផល និងធនធានជលផល បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដំឡើងរបាំងការពារប្រទេសចិន នៅក្នុងផ្នែកនៃតបន់សមុទ្រ Scarborough និងតំបន់ Jay Tarriela នេះបើយោងតាមអ្នកនាំពាក្យឆ្មាំល្បាតឆ្នេរ បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
ស្ថានទូតចិននៅទីក្រុងម៉ានីលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ។
ប្រទេសចិនទាមទារសិទ្ធ ៩០% នៃសមុទ្រចិនខាងត្បូង ដោយត្រួតលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងហ្វីលីពីន។
ទីក្រុងប៉េកាំងបានរឹបអូសយកតំបន់សមុទ្រ Scarborough ក្នុងឆ្នាំ២០១២ ហើយបានបង្ខំអ្នកនេសាទមកពីប្រទេសហ្វីលីពីនឱ្យធ្វើការនេសាទឲ្យឆ្ងាយពីតំបន់នោះផងដែរ៕
