ភ្នំពេញ ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបានឱ្យដឹងថា ការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេសគឺមានចំនួនសរុប ៣៧គោលដៅ និងមានយានយន្តចូលគោលដៅចំនួន ៨០១គ្រឿង ក្នុងនោះមានម៉ូតូ ៧២២គ្រឿង និងបានរកឃើញយានយន្តល្មើសសរុបចំនួន ១៧៦គ្រឿង មានម៉ូតូចំនួន ១៦២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ចំពោះគ្រោះថ្នាក់ចរាចរណ៍វិញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៧នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៣លើលើ កត្តាល្បឿន ១២លើក និងមិនគោរពសិទ្ធិ ១លើក៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


