ការក្ស័យធនសាជីវកម្មរបស់អាមេរិក នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល ១៣ឆ្នាំ ខណៈភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច

2023/09/24 11:46:58 pm        235

ក្រុមហ៊ុនវិនិយោគ Guggenheim បាននិយាយនៅសប្តាហ៍នេះថា ការក្ស័យធន​សាជីវកម្ម​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហាក់ដូចជាកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៣ឆ្នាំ ដោយសារ​ការ​ដំឡើង​អត្រា​ការប្រាក់របស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (Fed) និងភាពមិនប្រាក​ដ​ប្រជា​នៃ​សេដ្ឋកិច្ច កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ នេះបើយោង​តាម​គេហទំព័រ​តាម​ដាន​ទីផ្សារ MarketWatch ។

សាជីវកម្មជាង ៤៥០ទីតាំង បានស្វែងរកទីជំរកនៅក្នុងតុលាការក្ស័យធន គិតត្រឹមដំណាច់​ខែ​សីហា​ឆ្នាំនេះ ដែលលើសពីចំនួនសរុបប្រចាំឆ្នាំសម្រាប់រយៈពេលពីរឆ្នាំកន្លងមកនេះ។

ដោយ​សារ​អតិផរណានៅតែខ្ពស់ ហើយអត្រាការប្រាក់កំពុងកើនឡើង ធ្វើឲ្យការទូ​ទាត់​នៃ​ការ​ខ្ចី​ប្រាក់​កាន់​តែថ្លៃឡើង សម្រាប់សាជីវកម្មអាមេរិក។ របាយការណ៍បាននិយាយថា អ្នកដែលបរាជ័យ​ក្នុង​ការ​បំពេញកាតព្វកិច្ចបំណុលរបស់ពួកគេនឹងប្រឈមមុខនឹងការក្ស័យធន។

កាលពីថ្ងៃពុធ​សប្តាហ៍មុន ធនាគារកណ្តាល Fed បានផ្អាកលើការដំឡើងអត្រាការប្រាក់ និងរក្សា​អត្រា​មូល​និធិសហព័ន្ធដែលនៅសេសសល់ ចន្លោះពី៥,២៥ភាគរយ ទៅ៥,៥០ភាគរយ។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគបានព្រមានថា ការដំឡើងអត្រាការប្រាក់នេះ នឹងបន្ត​ឡើង​វិញ​ ដើម្បី​ធ្វើ​ឱ្យអ​តិផរណា​ធ្លាក់ចុះ។

កាលពីខែមុន ក្រុមហ៊ុនវិនិយោគ Goldman Sachs បានព្រមានថា «ប័ណ្ណបំណុលសាជីវកម្ម ដែល​កំពុង​លេចចេញជាជាង ២សែនកោដិ៍លានដុល្លារ» នឹងអង្រួន​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ ២ឆ្នាំខាងមុខ ហើយនាំ​ទៅ​ដល់​ការ​បញ្ឈប់​ការងារ​ជា​ថ្មី​សម្រាប់​បុគ្គលិក​អាមេរិក​ផង​ដែរ​៕​

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        3
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm