ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់​សមិទ្ធផល​នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ខេត្តកំពង់ចាម

2023/09/25 01:59:04 am        402

កំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៣ ខែកញ្ញាម្សិលមិញ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជននានា។

ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ​និងប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានលើកទឹកចិត្តឱ្យក្មួយសិស្សានុសិស្សប្រឹងប្រែងក្នុងការសិក្សា ដើម្បីក្លាយខ្លួន​ជាធនធានមនុស្សដ៏ល្អក្នុងសង្គម និងអាចមានលទ្ធភាពចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការងារកសាងមូលធនមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងសក្ដានុពល ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់រីកចម្រើនរុងរឿង និង​សម្បូរ​សប្បាយ។

សមិទ្ធផលទាំងឡាយដែលត្រូវបានសម្ពោធ​ដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន៖ អគារសិក្សា​មួយខ្នងមាន ៥បន្ទប់ , អគារធនធានមួយខ្នងមាន ៥បន្ទប់ , បន្ទប់កុំព្យូទ័រ២បន្ទប់ បំពាក់កុំព្យូទ័រ ៣២គ្រឿង LCD Projector ២គ្រឿង ម៉ាស៊ីនត្រូជាក់ ២គ្រឿង និងម៉ាស៊ីនព្រីន ២គ្រឿង , បន្ទប់​ពិសោធន៍ចំនួន ២បន្ទប់ពិសោធន៍ មួយសម្រាប់មុខវិជ្ជារូបវិទ្យា-ផែនដី និងមួយទៀត សម្រាប់​មុខវិជ្ជាជីវវិទ្យា-គីមី , សាលប្រជុំមួយ បំពាក់ម៉ាស៊ីនត្រជាក់ ចំនួន៤គ្រឿង អាចដាក់សិស្សបានចំនួន ៨០នាក់, បណ្ណាល័យ​សតវត្ស​២១ ចំនួន១ បំពាក់គ្រឿង​សង្ហារឹម សៀវភៅជាង ៣.០០០ក្បាល បន្ទប់សំឡេង១ បន្ទប់អាហារសម្រន់១ ទទួលសិស្សបាន ៥០នាក់ និងបន្ទប់ដែលសល់ ប្រើសម្រាប់​ការងាររដ្ឋបាល, ផ្ទះសម្រាប់គ្រូស្នាក់នៅ ១ខ្នងមាន៣បន្ទប់ , តារាងបាល់បោះ១កន្លែង, បង្គន់​អនាម័យ ១ខ្នង៥បន្ទប់ , អណ្តូងស្នប់ និងធុងស្តុកទឹកចំនួនមួយ, បណ្ណាល័យ១ខ្នង ,របងខាងមុខសាលា ប្រវែង១០០ម៉ែត្រ កម្ពស់២ម៉ែត្រ ,ផ្លូវបេតុង២ខ្សែ ទំហំ៧០០ម៉ែត្រការ៉េ, កញ្ចុះចំនួន២ ,ក្លោងទ្វារសាលា , ឡដុតសម្រាមមួយ។

ក្នុងឱកាសសំណេះសំណាលនេះផងដែរឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​ថ្លែងអំណរ​គុណដល់​ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាប្រធានក្រុមការងារជនបង្គោល​ចុះជួយ​ស្រុកជើងព្រៃ ព្រមទាំង​ថ្នាក់ដឹកនាំផ្សេងៗទៀត​ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចុះជួយ និង​កសាងអភិវឌ្ឍន៍​ភូមិឃុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ឹង មករា ​ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ​បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន ​ការកសាងផ្លូវថ្នល់ ​សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក​ ប្រឡាយទឹក ស្រះទឹក ការដាំ​កូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម​ រួមមាន​វិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជា​សសរស្ដម្ភ​សេដ្ឋកិច្ចជាតិ​ដ៏មានសារៈសំខាន់​សម្រាប់គ្រួសារ​ប្រជាពលរដ្ឋនៅជនបទ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​នាំ​យក​អំណោយ​របស់​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ប្រគល់​ជូន​វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ​លោក​គ្រូអ្នកគ្រូ និង​សិស្សានុសិស្ស រួមមាន៖ លោក​គ្រូអ្នក​គ្រូ ចំនួន៨៦នាក់ ម្នាក់ៗ​ទទួល​បាន​សៀវភៅ​សរសេរ​១ក្បាល ប៊ិច៤ដើម និងខ្មៅដៃចុច៣ដើម, សិស្សានុសិស្ស ៥៣៣នាក់ ម្នាក់ៗ​ទទួលបានសៀវភៅសរសេរ១ក្បាល ក្រដាស​ឈុតសំបុត្រ១ដុំ ប៊ិច២ដើម ខ្មៅដៃចុច២ដើម ​និងបណ្តូលខ្មៅដៃ៤ប្រអប់, និងជូន​វិទ្យាល័យ​សម្រាប់​ប្រើប្រាស់​ក្នុង​បណ្ណាល័យ​ រួមមាន វចនានុក្រមចំរុះ៥៩ក្បាល ​សៀវភៅ​ពុម្ពមេរៀន​អាន​៦១ក្បាល សៀវភៅ​បង្រៀន​អំពី​សត្វព្រៃជាភាសាបរទេស៦១ក្បាល សៀវភៅ​បង្រៀនអំពីសត្វ​ស្រុកជា​ភាសាបរទេស៦៣ក្បាល សៀវភៅអានជាភាសាបរទេស១០៣ក្បាល ​និង​សៀវ​ភៅរៀន​សរសេរ​ភាសាបរទេស ​និង​គូរ គំនូរ​ ៩៨ក្បាល។ ក្រុមហ៊ុន ​ជីបម៉ុងហ្គ្រូប ​ក៏បានចូលរួម ឧបត្ថម្ភ​ភេសជ្ជៈ ចំនួន ២.៣០០កេស ​សម្រាប់ចែកជូន​ លោកគ្រូអ្នកគ្រូ ​សិស្សានុសិស្ស ​និងប្រជាពលរដ្ឋ ដែល​ចូលរួមក្នុងពិធីនេះផងដែរ​ម្នាក់ៗ​ទទួល​បាន​មួយ​កេស៕ កុម្ភៈ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm