ទូរទស្សន៍ CTV៖ព័ត៌មានសម្ងាត់ដែលបានចែករំលែក ឲ្យទៅនាយករដ្ឋមន្ត្រីកាណាដាបញ្ជាក់ថាការស្លាប់មេដឹកនាំសាសនាស៊ីគ ពាក់ព័ន្ធនឹងឥណ្ឌា

2023/09/25 04:33:31 pm        176

ឥណ្ឌា៖ ស្របពេលភាពជាប់គាំងខាងការទូតឡើងកម្ដៅកាន់តែខ្លាំងរវាងឥណ្ឌា និងកាណាដា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសកាណាដា បានបញ្ជាក់ថា ព័ត៌មានចារកម្មអាមេរិក ដែលត្រូវបានចែករំលែករួចកន្លងមក បានផ្ដល់ដំណឹងដល់លោកនាយករដ្ឋមន្ត្រីកាណាដាលោកចាស្ទីន ទ្រូដូ (Justin Trudeau) ពីការជាប់ពាក់ព័ន្ធដែលអាចទៅរួចរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងករណីឃាតកម្មលើជនជាតិឥណ្ឌា មានសញ្ជាតកាណាដា ម្នាក់។ 

តាមការសម្ភាសន៍មួយនៅប៉ុស្តិ៍ទូរទស្សន៍ CTV News ដែលត្រូវចាក់ផ្សាយកាលពីថ្ងៃអាទិត្យជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ដេវីដ ខូហិន (David Cohen) បាននិយាយថាការស៊ើបការណ៍សម្ងាត់នេះ បានមកពីបណ្តាញ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា។លោក Cohenបានប្រាប់សារព័ត៌មាន CTV News ថា មានការប្រាស្រ័យទាក់ទងគ្នាច្រើនរវាង កាណាដា និងសហរដ្ឋអាមេរិក អំពីរឿងនេះ។     

ភាពតានតឹងរវាងប្រទេសឥណ្ឌា និងកាណាដា បានរីកកាន់តែធំ បន្ទាប់ពីលោក Trudeau និយាយថាមានការចោទប្រកាន់ដែលអាចទុកចិត្តបាន ពីការជាប់ពាក់ព័ន្ធទៅនឹងក្រុមទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ចំពោះឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនកាន់សាសនាស៊ីគ(Sikh) លោកហាឌីប ស៊ីញ នីចា (Hardeep Singh Nijjar)ក្នុងទីក្រុង វ៉ាន់កូវ៉ើ (Vancouver) ប្រទេសកាណាដា ដែលរុញឲ្យមានការផ្ទុះកំហឹងពីប្រទេសឥណ្ឌា ដែលតែងច្រានចោលការចោទប្រកាន់នេះរហូតមក។    

លោក នីចា ដែលត្រូវបានបាញ់សម្លាប់នៅខាងក្រៅព្រះវិហារសាសនាស៊ីគ កាលពីខែមិថុនា បានធ្វើយុទ្ធនាការសម្រាប់ការបង្កើតស្រុកកំណើតឯករាជ្យរបស់សាសនាស៊ីគ ដែលគេហៅថា ខាលីស្តាន(Khalistan) ដែលប្រទេសឥណ្ឌាចាត់ទុករូបលោកជាភេរវករ។ ប្រទេសទាំង២ បានជួបភាពតានតឹងខ្លាំង ចាប់តាំងពីបានប្រកាសបណ្ដេញអ្នកការទូតជាន់ខ្ពស់ទៅវិញទៅមក ព្រមទាំង ប៉ះពាល់ដល់ការធ្វើដំណើរ ហើយប្រទេសឥណ្ឌា បានផ្អាកការចេញទិដ្ឋាការធ្វើដំណើរថ្មីសម្រាប់ប្រជាជនកាណាដា ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm