UNDP និង ក្រសួង​សង្គមកិច្ច​សហការគ្នា​ សម្រាប់​ការងារ​រៀបចំ​គោលនយោបាយ​មនុស្ស​វ័យ​ចាស់​

2021/05/31 11:53:09 pm        373

ភ្នំពេញ៖ ​អង្គការ UNDP និងក្រសួង​សង្គមកិច្ច នៅ​ថ្ងៃទី៣១​ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ចុះហត្ថលេខា ដើម្បី​ធ្វើការ​ជាមួយគ្នាក្នុងការ​រៀបចំ​ការងា​រ​សំខាន់ៗ​ចំនួន ០៤ចំណុច ដើម្បី​បង្កើន​គុណភាព​សេវាកម្ម​ជូន​មនុស្ស​វ័យចាស់​នៅកម្ពុជា​។​

​ក្នុងឱកាស​ចុះ​អនុស្សរណៈ​នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មានប្រសាសន៍ថា ការគោរព និង​ការយកចិត្តទុកដាក់​ចំពោះ​មនុស្ស​វ័យចាស់ គឺជា​អ្វី​ដែលមាន​សារសំខាន់​សម្រាប់​វប្បធម៌​ខ្មែរ។ ក្នុង​ស្មារតី​នេះ ការធានា​ឱ្យ​មនុស្ស​ចាស់​រស់នៅ​ប្រកបដោយ​គុណភាព​កម្រិត​ខ្ពស់ តែងតែ​ជា​អាទិភាព​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ផ្អែក​តាម​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យចាស់ រាជរដ្ឋាភិបាល​នឹង​សហការ​ជាមួយ UNDP ក៏ដូចជា ដៃគូ​ដទៃទៀត ដើម្បីលើកកម្ពស់​សុខុមាលភាព​មនុស្ស​វ័យចាស់​នៅ កម្ពុជា និង កសាង​នូវ​ប្រព័ន្ធ​គាំពារ​សង្គម​ដែល​កាន់តែ​រស់​រវើក​មួយ សម្រាប់​គាំទ្រ​ដល់​ប្រជាជន​គ្រប់រូប ពេញ​មួយ​វដ្ត នៃ ជីវិត​របស់​ពួកគាត់​។​

​សម្រាប់​ការចុះហត្ថលេខា​រវាង​អង្គការ UNDP និង​ក្រសួង​សង្គមកិច្ច នាពេលនេះ គឺ​ផ្តោត​សំខាន់​លើ​ការ​បំពេញ​ការងារ​រួមគ្នា លើ​កម្មវិធី​សំខាន់ៗ​ចំនួន ៤ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង គុណភាព នៃ ការផ្តល់​សេវាកម្ម​ជូន​មនុស្ស​វ័យចាស់​នៅ​កម្ពុជា​។ នេះ​គឺជា​ការលើកឡើង​របស់​លោក គុណ ជា​ស៊ីន ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់ នៃ ក្រសួង​សង្គមកិច្ច​។​

​ក្នុងឱកាស​ដដែល​នេះ លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ប្រទេស​កម្ពុជា មាន​ប្រពៃណី​វប្បធម៌​ដ៏​ល្អ​ផូរផង់ ក្នុង​ការគោរព ដឹងគុណ និង ទំនុកបម្រុង​មនុស្ស​វ័យ​ចាស់ ដែល​ប្រការនេះ ស្របទៅនឹង​អ្វីដែល​អង្គ​សហប្រជាជាតិ​ផ្តល់ជូន​ដែរ​។

លោក​បន្តថា កម្ពុជា ជា​ប្រទេស​ដែលមាន​ប្រជាជន​វ័យក្មេង​ច្រើន ក៏ប៉ុន្តែ​ស្ថានភាព​នេះ​នឹងមាន​ការប្រែប្រួល​។ លោក​ថា វា​ជា​រឿង​ចាំបាច់​ត្រូវធ្វើ​សកម្មភាព​ចាប់ពីពេលនេះ ដើម្បី​ដាក់ឱ្យអនុវត្ត​នូវ​ប្រព័ន្ធ​សោធន​និវត្តន៍​សម្រាប់​មនុស្ស​វ័យចាស់ និង​ប្រព័ន្ធ​គាំពារ​សង្គម​ដែល​ផ្ដល់អោយ​ប្រជាជន​ដែលមាន​វ័យចាស់ នូវ​ការឧបត្ថម្ភ​គាំទ្រ ក៏ដូចជា​សេចក្ដីថ្លៃថ្នូរ​ដែល​ពួកគេ​សម​នឹង​ទទួលបាន​។​

​បច្ចុប្បន្ន កម្ពុជា គឺជា​ប្រទេស​ដែលមាន​ប្រជាជន​វ័យក្មេង​ច្រើនជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ប្រជាជន​នៅក្នុង​ប្រទេស​នេះ​ក៏​កាន់តែ​មាន​វ័យ​ចំណស់​កាន់តែ​ច្រើនឡើងៗ​ដែរ​។ ក្នុង​ឆ្នាំ ២០១៩ ប្រជាជន ៨,៩ ភាគរយ មាន​អាយុ ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ ដែល​ទិន្នន័យ​នេះ បាន​កើនឡើង ៥,២៥ ភាគរយ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងទៅនេះ ហើយ​តួលេខ​នេះ​ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ២១ ភាគរយ ក្នុង​ឆ្នាំ ២០៥០​។ និន្នាការ​ទាំងនេះ មានន័យថា នៅក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​ខាងមុខនេះ ប្រជាជន​ឋិត​ក្នុង​វ័យ​កម្លាំង​ពលកម្ម​នឹង​កាន់​តែមាន​ចំនួន​តិច​ទៅៗ ក្នុងការ​រ៉ាប់រង​បន្ទុក​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុមមនុស្ស​វ័យចាស់​ដែល​កាន់​តែមាន​ចំនួន​ច្រើន​នៅក្នុង​ប្រទេស​នេះ​៕ ​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm