កូសូវ៉ូ៖កូសូវ៉ូ និងស៊ែរប៊ី បានចោទប្រកាន់ដាក់គ្នា ជុំវិញការប្រឈមយ៉ាងខ្លាំងរវាងក្រុមខ្មាន់កាំភ្លើងជនជាតិភាគតិចស៊ែរប៊ី និងនគរបាល នៅក្នុងប្រទេសកូសូវ៉ូ ភាគខាងជើង។
នគរបាលម្នាក់ និងខ្មាន់កាំភ្លើង៣នាក់ បានស្លាប់អំឡុងការឡោមព័ទ្ធវិហារសាសនា អ៊ុតូដុក (Orthodox)របស់ស៊ែរប៊ី នៅក្នុងភូមិបានជ៍ស្កា (Banjska)កាលពីថ្ងៃអាទិត្យ។
នាយករដ្ឋមន្ត្រី កូសូវ៉ូ លោកអាល់ ប៊ីន ឃើទី (Albin Kurti) បានចោទប្រកាន់ស៊ែរប៊ី ថាបានគាំទ្រ ក្រុមប្រដាប់អាវុធនេះ ។
ចំណែកលោកប្រធានាធិបតីស៊ែរប៊ី អាឡេចសាន់ឌ័រ វ៉ូស៊ីក(Aleksandar Vucic) បាននិយាយថា ក្រុមមន្ត្រីកូសូវ៉ ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់ទាំងនេះ។
លោកថា ខ្មាន់កាំភ្លើងដែលត្រូវបានសម្លាប់ ទាំង៣នាក់ គឺជាជនជាតិកូសូវ៉ូ។
ការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ក្លាយជាភាពតានតឹង មួយក្នុងចំណោមភាពតានតឹងរីកកាន់តែធំបំផុតជាច្រើន នៅក្នុងប្រទេសកូសូវ៉ូ រយៈពេលជាច្រើនឆ្នាំមកនេះ និងបានកើតឡើងក្រោយមានភាពតានតឹងជាច្រើនខែមកនេះរវាងភាគីទាំង២។
កូសូវ៉ូ បានប្រកាសឯករាជ្យកាលពីឆ្នាំ២០០៨ ប៉ុន្តែស៊ែរប៊ី រួមជាមួយសម្ព័ន្ធមិត្តសំខាន់ៗ របស់ទីក្រុងបេលក្រាដ គឺចិន និងរុស្ស៊ី ពុំបានទទួលស្គាល់ទេ។
ប្រជាពលរដ្ឋស៊ែរប៊ីភាគច្រើន ចាត់ទុកជាកន្លែងកំណើតទី៣នៃប្រទេសរបស់ខ្លួន ។ប៉ុន្តែ មនុស្ស១,៨លាននាក់ រស់នៅក្នុងប្រទេសកូសូវ៉ូ ៩២%ជា ជនជាតិភាគតិចអាល់បានី និង៦%ប៉ុណ្ណោះជាជនជាតិភាគតិចស៊ែរប៊ី៕

