អ្នកទេសចរជាងមួយម៉ឺននាក់ ទៅទស្សនាព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ក្នុងរយៈពេលបីថ្ងៃ

2023/09/25 10:42:36 am        284

អ្នកជំនាញទេសចរណ៍ បានអោយដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅ​ទស្សនា​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មាន​ជាង​មួយ​ម៉ឺន​២ពាន់នាក់។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បានឱ្យដឹងនៅថ្ងៃទី២៥កញ្ញាថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ មាន​អ្នក​ទេសចរ​ខ្មែរ មានចំនួន៩ពាន់៨៤៧នាក់ ក្នុងនោះអ្នក​ទេសចរ​អន្ដរជាតិ​ទិញសំ​បុត្រ​មើ​ល​ថ្ងៃរះ​មាន​ជាង​២៧៨៨​នាក់ ដែលសរុប​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មាន​ចំនួន​ជាង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​។​ ដោយ​ឡែក​អ្នក​ទេសចរជាតិ និងអន្ដរជាតិចូលតាមប្រាសាទនីមួយៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅ​ពី​មើល​ថ្ងៃ​រះ ក្នុងរយៈពេលបីថ្ងៃដូចគ្នា មានចំនួន​៣ម៉ឺន១ពាន់៩០៨នាក់ ក្នុងនោះ​អ្នក​ទេសចរ​អន្ដរជាតិ​ទិញ​សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន៤២៥៥នាក់។

លោកសេង សុធារ៉ា បានបន្ថែមថា អ្នកទេសចរ បង្ហាញ​អាម្មណ៍​រំភើប​ពេលម​ក​ទស្សនា​ថ្ងៃរះ​នៅ​ប្រាសាទ​អង្គរវត្ត ជាពិសេសនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ មកពីគ្រប់ទិសទី៦ពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹក​ព្រលឹម​នៅ​ប្រាសាទអ​ង្គរ ដោយទឹកមុខសប្បាយរីករាយ បើទោះបីព្រះ​អាទិត្យ​មិន​បាន​បញ្ចេញ​ពន្លឺ​ច្បាស់​ក៏​ដោយ​។ ពួកគាត់បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ជាមួយ​និងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​មាន​របៀប​រៀបរយល្អដែលជាការទាក់ទាញ ក្រៅពីប្រាសាទ។ ពួកគេបាន​សម្ដែង​មោទ​កភាព​ចំពោះ​ភាព​អស្ចារ្យនៃស្នាដៃរបស់ដូនតាខ្មែរដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយមួយនេះ។

សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើត​ឡើង​ចំនួន​២​ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែកញ្ញាជារៀងរាល់ឆ្នាំ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am