ស្តូបឈ្នះ ឈ្នះខេត្តប៉ៃលិនសាងសង់បានជិត ៧០ភាគរយ ខណៈស្តូបនេះនឹងចារចរិកប្រវត្តិ សាស្រ្តជាច្រើនពីកម្ពុជា

2023/09/25 06:18:26 pm        432

ឯកឧត្តម អ៊ី ឈាន តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធាន​អនុគណៈកម្មការ​សាងសង់​ស្តូប​អនុស្សាវរី​យ៍នយោបាយឈ្នះ ឈ្នះប៉ៃលិន បានឲ្យដឹងថាស្តូបឈ្នះ ឈ្នះដែល​បាន​កំពុង​សាង​សង់​នា​ពេល​នេះ គឺបានជិត ៧០ភាគរយហើយ ខណៈស្តូបនេះ​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តប៉ៃលិនឲ្យកាន់តែច្រើនបន្ថែមទៀប បន្ទាប់​ពី​សាង​សង់​រួចជាស្ថាពរ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ឯកឧត្តមអ៊ី ឈាន បានឲ្យដឹងថា ស្តូប ឈ្នះ ឈ្នះ បាន​​ចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ ហើយការសាង សង់ស្តូបនេះឡើង គឺ​មាន​គោលបំណង ឲ្យក្លាយជាមជ្ឈមណ្ឌលវប្បធម៌សន្តិភាព ដើម្បីការអប់រំ តាំងពិព័រណ៍ តម្កល់​ភស្តុតាងនានា ឯកសារ ខ្លឹមសារប្រវត្តិសាស្រ្តពិត ស្តីពីនយោបាយឈ្នះ ឈ្នះ អំពី​រឿងរ៉ាវ​នៃ​វីរភាព​របស់​វីរជន​ស្នេហា​ជាតិ​ជាច្រើន ជាពិសេសប្រវត្តិសាស្រ្តរបស់សម្តេចហ៊ុន សែន អតីត​នាយករដ្ឋ​មន្រ្តី​កម្ពុជា និងជាបិតាសន្តិភាពរបស់កម្ពុជាតែម្តង ដែលលោក​បាន​លះ​បង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនោះ។ 

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ស្តូបឈ្នះ ឈ្នះ ប៉ៃលិននេះ ពេលសាងសង់រួចនឹង ទទួល​បាន​ការ​គាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុង​ការអភិវឌ្ឍវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ សេដ្ឋកិច្ច សង្គម និង​យុទ្ធ​សាស្ត្រ​បន្ថែម​ទៀត​ផង​ដែរ​។

 សូមបញ្ជាក់ថា ស្តូបអុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះប៉ៃលិន មានទំហំផ្ទៃដី ៥៩ គុណនឹង៥៩ ម៉ែត្រ និងកម្ពស់ ៥០. ៩ ម៉ែត្រ,សាងសង់លើផ្ទៃដី ២៦០០០ ម៉ែត្រក្រឡា៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        35
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        37
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm