ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការកើតជំងឺហ្ស៊ីកា នៅតាមខេត្តមួយចំនួន

2023/09/25 06:27:26 pm        238

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ឲ្យមានប្រុងប្រយ័ត្នចំពោះការកើតជំងឺហ្ស៊ីកា (Zika) នៅតាមបណ្តាខេត្តមួយចំនួន។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានបន្តថា ករណីជំងឺហ្ស៊ីកា(Zika) ចំនួន១ករណី កើតលើកុមារ​អាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលសម្រាក​នៅមនី្ទរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក កាលពីថ្ងៃទី១៨ ខែកញ្ញា ​និងគិតមកដល់ពេលនេះ គឺជាករណីទី៨ ​ចាប់តាំងពីជាងឆ្នាំ២០០០មកម្ល៉េះ ដែលមុនករណីកើតលើកុមារនេះ គឺមាន៧ករណី​រួចមកហើយ។ វីរុសហ្ស៊ីកា ឆ្លងមកមនុស្សតាមរយៈមូសខ្លា ​ដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះ ​គឺដូចគ្នានិងមូសខ្លា ​ដែលផ្ទុកវីរុសជំងឺគ្រុនឈាម ​និងគ្រុនឈីក។

ជំងឺហ្ស៊ីក អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះមាន​នៅ​ក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ​ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកា​ ឆ្លងពីម្តាយទៅកូនក្នុងអំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត លី សុវណ្ណ ​បានបញ្ជាក់ថា ​គិតមកដល់ម៉ោងនេះ ទាំងមន្រី្តជំនាញ​នៃនាយកដ្ឋានប្រយុទ្ធ​នឹងជំងឺឆ្លងថា្នក់ជាតិ ​បានសហការគ្នាជាមួយមន្រី្តក្រុមឆ្លើយតបបន្ទាន់គ្រប់​ជាន់ថ្នាក់​ទាំងអស់ ​បានចុះទប់ស្កាត់​ ដូចជាការបាញ់សម្លាប់សត្វមុស ​សម្អាតអនាម័យជុំវិញផ្ទះ ក៏ដូចជាក្នុង​សហគមន៍ ជាពិសេសដាក់ផែនការបន្តរុករកជាបន្តបន្ទាប់ទៀត ​ដើម្បីឲ្យប្រាកដថា បើសិនជាមានជំងឺហ្ស៊ីកា យើងត្រូវរកឲ្យឃើញទាន់ពេលវេលា ប្រសិនបើគ្មានករណីជំងឺហ្ស៊ីកាទេ ឲ្យប្រាកដថាវាគ្មាននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយសុំឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបង្ការ​ជានិច្ចចំពោះកុមារតូចៗ ហើយនឹងស្រី្តមានផ្ទៃពោះ។

តាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញថា ​ក្នុងករណីស្រី្តមានផ្ទៃពោះ នៅពេលមានមូសខ្លាខាំរួចហើយ ​និងវិជ្ជមានជំងឺហ្ស៊ីកា ​អាចធ្វើឲ្យទារកកើតមកមិនគ្រប់ខែ ឬមួយ​នៅពេលទារកកើតមកមានក្បាលតូច​ ជាគ្រោះថ្នាក់មួយ​ដល់សុខភាពរបស់ទារក និងសុខភាព​ផ្លូវចិត្តរបស់កុមារ។ ទន្ទឹមនឹងនោះបើបងប្អូនប្រជាពលរដ្ឋ ​មានករណីសង្ស័យ ឬមួយចង់រាយការណ៍ និងសួរព័ត៌មានបន្ថែម ​សូមទាក់ទងមកលេខទូរស័ព្ទ ១១៥៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm