ក្រុមសហជីពការងារ Writers Guild of America បាននិយាយថា ក្រុមអ្នកនិពន្ធភាពយន្តហូលីវ៉ូដ(Hollywood) បានឈានដល់កិច្ចព្រមព្រៀងដំបូងមួយជាមួយស្ទូឌីយ៉ោធំៗកាលពីថ្ងៃអាទិត្យ ជាកិច្ចព្រមព្រៀងមួយដែលត្រូវគេរំពឹងថានឹងបញ្ចប់ការធ្វើកូដកម្មមួយក្នុងចំណោមកូដកម្មចំនួន២ ដែលបានបញ្ឈប់ការផលិតខ្សែភាពយន្តទូរទស្សន៍ដ៏ល្បីល្បាញបំផុត និងខាតបង់សេដ្ឋកិច្ច របស់រដ្ឋ California រាប់ពាន់លានដុល្លារក្នុង ។

កិច្ចសន្យាដែលមានរយៈពេល៣ឆ្នាំ ចាំបាច់ត្រូវអនុម័តដោយសមាជិក Writers Guild of America ដែលតំណាងភាពយន្ត១១,៥០០ រឿង និងក្រុមអ្នកនិពន្ធប៉ារ៉ូលភាពយន្តឲ្យកម្មវិធីទូរទស្សន៍ មុនពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ។
សេចក្តីថ្លែងការណ៍ខ្លីមួយ ក្រុមសហជីពការងារ Writers Guild of America បាននិយាយថា កិច្ចព្រមព្រៀងនេះគឺ អាចធ្វើទៅបានដោយសាមគ្គីភាពយូរអង្វែងនៃសមាជិក របស់សហជីពនេះ និងការគាំទ្រពេញទំហឹងពីបងប្អូនបង្កើតសហជីពរបស់យើង ដែលបានចូលរួមជាមួយយើងទាំងអស់គ្នា នៅលើក្រាប់ខណ្ឌការងារ អស់រយៈពេលជាង ១៤៦ ថ្ងៃ ។
ដំណោះស្រាយរបស់ក្រុមសហជីពនេះ ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ នឹងមិនតម្រូវឲ្យក្រុមហូលីវ៉ូដ ត្រឡប់ទៅធ្វើការវិញឡើយ ។សហជីព SAG-AFTRA របស់ក្រុមតារាសម្ដែងនៅតែបន្តចេញធ្វើកូដកម្ម។
ក្រុមអ្នកនិពន្ធ បានដើរចេញពីការងារកាលពីថ្ងៃទីខែឧសភា បន្ទាប់ពីការចរចាបានឈានដល់ដំណាក់កាលជាប់គាំង ជុំវិញការសងសំណងការកាត់បន្ថយបុគ្គលិករបស់ការិយាល័យអ្នកនិពន្ធ ការប្រើបញ្ញាសិប្បនិម្មិត និងប្រាក់រង្វាន់ដល់ក្រុមអ្នកនិពន្ធសម្រាប់ការផ្សាយផ្ទាល់ដ៏ពេញនិយមនៅតាមបណ្ដាញសង្គម ក្នុងចំណោមបញ្ហាផ្សេងទៀត៕
