ជនអន្តោប្រវេសន៍ជាប់គាំងដំណើរ ដែលបានបោះជំរំនៅស្ថានីយរថយន្តក្រុង នៅទីក្រុង Mexico City កំពុងរងចាំ ប្រមូលលុយដើម្បីទិញសំបុត្រទៅកាន់ភាគខាងជើង។

ជនអន្តោប្រវេសន៍មកពីប្រទេសវ៉េណេស៊ុយអេឡា និងហុងឌុយរ៉ាស់ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានជ្រើសរើសយកការបោះជំរំនៅខាងក្រៅស្ថានីយរថយន្តក្រុង ព្រោះពួកគេពុំមានមធ្យោបាយដើម្បីមានលទ្ធភាពធ្វើដំណើរទៅកាន់គោលដៅចុងក្រោយរបស់ពួកគេនៅព្រំដែនសហរដ្ឋអាមេរិក នោះទេ។
នាង Gina ជាជនអន្តោប្រវេសន៍ម្នាក់មកពីប្រទេសវ៉េណេស៊ុយអេឡា និយាយថា នាងនិងស្វាមីរបស់នាង Ricardo ធ្លាប់លាងរថយន្ត និងធ្វើការជាអ្នកសម្អាត នៅក្នុងអាជីវកម្មមួយកន្លែងនៅក្បែរនោះ ប៉ុន្តែពួកគេត្រូវបញ្ឈប់ការងារបណ្តោះអាសន្ននៅពេលកូនរបស់ពួកគេឈឺ។ ជនអន្តោប្រវេសន៍មួយចំនួន បាននិយាយថាពួកគេបានជាប់គាំងដំណើររហូតដល់១៥ថ្ងៃ ដោយគ្មានទឹកទទួលទាន ឬទឹកសម្រាប់ងូតឡើយ។

ពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះបានផ្តល់អាហារ និងទឹក ដើម្បីជួយពួកគេស៊ូទ្រាំចំពោះការលំបាក។ ជនអន្តោប្រវេសន៍ជាច្រើន ត្រូវបានចាប់ខ្លួន ដែលកំពុងឆ្លងកាត់ដោយខុសច្បាប់ ឬបង្ហាញខ្លួនពួកគេនៅព្រំដែនស្របច្បាប់ដោយការឆ្លងកាត់បានកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីបានធ្លាក់ចុះកាលពីពាក់កណ្តាលខែឧសភា។