Max Verstappen ឈ្នះការប្រណាំង F1 នៅជប៉ុនខណៈ Red Bull គ្រងជើងឯកពិភពលោក​ក្រុមស្ថាបនិក

2023/09/25 06:56:50 pm        103

ជើងឯកពិភពលោក ២ សម័យ Max Verstappen បានប្រជែងឈ្នះការប្រណាំង F1 នៅ​ទឹក​ដី​ជប៉ុន​ ដែលជាជ័យជំនះទី ១៣ រដូវកាលនេះ ស្របពេលដែលក្រុមប្រណាំង Red Bull គ្រប់​ពិន្ទុ​គ្រង​ជើងឯកពិភពលោកក្រុមស្ថាបនិកទៅហើយ។

កីឡាករហូឡង់រូបនេះចាប់ផ្តើមដោយមានការប្រជែងខ្លាំងពីកីឡាកររបស់ McLaren ទាំងពីរ Oscar Piastri និង Lando Norris តែក៏អាចរក្សាស្ថានការបានក្រោយផ្លូវបត់ទី ១ និង​រក្សា​ការ​នាំមុខ​របស់ខ្លួនរហូតដល់ទីព្រ័ត្រ។

Lando Norris ក្រោយមកក៏វ៉ាជែងមិត្តរួមក្រុម Oscar Piastri ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ២ ខណៈកីឡាករអូស្រ្តាលី Piastri ដែលទើបបន្តកិច្ចសន្យាជាមួយ McLaren នោះបានត្រឹមលេខ ៣។

កីឡាករម៉ូណាកូរបស់ Ferrari, Charles Leclerc ទទួលបានចំណាត់ថ្នាក់លេខ ៤ ខណៈ​ជើង​ឯក​ ៧ សម័យ Lewis Hamilton បានត្រឹមលេខ ៥ តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Carlos Sainz។

Max Verstappen នៅពេលនេះកាន់តែកៀកក្នុងការគ្រងជើងឯកពិភពលោក ៣ សម័យ​ជាប់​គ្នា​ផង​ដែរ ដែលអាចលទ្ធភាពអាចនឹងកើតមាននៅប្រកួតបន្ទាប់លើទឹកដីកាតាសប្តាហ៍នេះ។​

ចំណែកឯក្រុមប្រណាំង Red Bull គ្រប់ពិន្ទុ​ហើយ​ក្នុង​ការ​គ្រង​ជើង​ឯក​ក្រុម​ស្ថាបនិក​ក្រោយ​ជ័យជំនះ​នៅ​ជប៉ុននេះ ដោយដាច់ពិន្ទុក្រុមលេខ ២ Mercedes ដល់ទៅ ៣១៨ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm