មេដឹកនាំក្រុមម៉ាហ្វីយ៉ាអ៊ីតាលីលោក Messina Denaro បានទទួលមរណភាពដោយសារជំងឺមហារីកពោះវៀនធំ

2023/09/25 08:31:58 pm        155

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃចន្ទនេះ ដោយលើកប្រភពពីសារព័ត៌មានអ៊ីតាលីថា មេដឹកនាំក្រុមម៉ាហ្វីយ៉ាអ៊ីតាលីលោក Messina Denaro ដែលត្រូវបានចាប់ខ្លួនកាលពីខែមករាកន្លងទៅ ក្រោយរត់គេចអស់រយៈពេល ៣០ឆ្នាំនោះ បានទទួលមរណភាពហើយដោយសារជំងឺមហារីកពោះវៀនធំ ។

លោក Messina Denaro វ័យ ៦១ឆ្នាំ បានកើតជំងឺមហារីកពោះវៀនធំនៅពេលចាប់ខ្លួនលោក ។ ស្របពេលដែលស្ថានភាពសុខភាពរបស់លោកកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចេញពីពន្ធនាគារដែលមានការយាមកាមយ៉ាងតឹងរឹង ស្ថិតនៅតំបន់ភាគកណ្តាលប្រទេសអ៊ីតាលី ជាទីដែលលោកត្រូវបានឃុំឃាំងដំបូង ។

លោកត្រូវបានតុលាការកាត់ទោសពីបទព្រហ្មទណ្ឌជាច្រើនករណី រួមទាំងការរួមចំណែករបស់លោកក្នុងការរៀបផែនការធ្វើឃាតក្រុមរដ្ឋអាជ្ញាធរប្រឆាំងក្រុមម៉ាហ្វីយ៉ា លោក Giovanni Falcone និងលោក Paolo Borsellino កាលពីឆ្នាំ ១៩៩២ គឹជាឧក្រិដ្ឋកម្មមួយដែលបានធ្វើឲ្យប្រទេសអ៊ីតាលីតក់ស្លុតយ៉ាងខ្លាំង និងនាំឲ្យមានវិធានការបង្រ្កាបក្រុមម៉ាហ្វីយ៉ា ។

លោកគឺជាអ្នកទទួលខុសត្រូវផងដែរសម្រាប់ការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Rome, Florence និងទីក្រុង Milan កាលពីឆ្នាំ ១៩៩៣ ដែលបានសម្លាប់មនុស្ស ១០នាក់ ក៏ដូចជាជួយរៀបចំការចាប់ជម្រិតក្មេងប្រុស Giuseppe Di Matteo អាយុ ១២ឆ្នាំ ដើម្បីព្យាយាមរារាំងឪពុកក្មេងប្រុសពីការផ្តល់ភស្តុតាងប្រឆាំងនឹងក្រុមម៉ាហ្វីយ៉ា ។ ក្មេងប្រុសម្នាក់នេះ ត្រូវបានចាប់ខ្លួនអស់រយៈពេល ២ឆ្នាំ ហើយក្រោយមកត្រូវបានសម្លាប់ចោល ។

ដោយសារព័ត៌មានអ៊ីតាលីដាក់រហ័សនាមថាជា “ឪពុកធម៌ចុងក្រោយ” លោក Messina Denaro ពុំត្រូវបានគេជឿថា បានផ្តល់ព័ត៌មានណាមួយដល់ក្រុមនគរបាលនោះឡើយ ក្រោយរូបលោកត្រូវបានចាប់ខ្លួននៅក្រៅគ្លីនិកសុខភាពឯកជន ស្ថិតក្នុងទីក្រុង Palermo រដ្ឋធានីកោះ Sicilyកាលពីថ្ងៃទី ១៦ ខែមករាកន្លងទៅ ។

យោងតាមប្រវត្តិសុខភាពដែលបែកធ្លាយដល់សារព័ត៌មានអ៊ីតាលី បានឲ្យដឹងថា លោកបានទទួលការវះកាត់មហារីកពោះវៀនធំនៅឆ្នាំ ២០២០ និងឆ្នាំ ២០២២ ដោយប្រើឈ្មោះក្លែងក្លាយ ។ គ្រូពេទ្យនៅគ្លីនិកទីក្រុង Palermo បាននិយាយប្រាប់កាសែត La Repubblica ថា សុខភាពរបស់លោកធ្ងន់ធ្ងរខ្លាំងរួចទៅហើយ រយៈពេលច្រើនខែមុនការចាប់ខ្លួនរបស់លោក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm